ក្នុងនាមខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ក្នុងពិភពបាល់ទាត់នៅលីកកំពូលអឺរ៉ុបមកដល់ពេលបច្ចុប្បន្ន Lionel Messi ក្នុងនាមកីឡាករ ឆ្នើមនិងលេចធ្លោបំផុតក្នុងប្រវត្តិសាស្ត្រ ទោះបីមានវ័យ៣២ឆ្នាំទៅហើយក្តី។រៀងរាល់ការប្រកួតមានគូបដិបក្សមិនតិចទេ ពិសេសគឺខ្សែបម្រើ-ការពារ ដែលផ្តោតចក្ខុ និង តាមប្រមាញ់រារាំងរូបគេអោយអស់ពីសមត្ថភាពពីការវាយសម្រុកម្តងៗប្រកបដោយទេពកោសល្យហើយអ្វីដែលពិសេសបំផុតគឺការបណ្តើរបាល់។

Messi កីឡាករអន្តរជាតិអាហ្សង់ទីនជំនាញប្រើជើងឆ្វេងរូបនេះ បានឆ្លើយប្រាប់ពេលសួរពីខ្សែការពាររូបណាដែលពិបាកប្រឈមបំផុតថាៈ ខ្ញុំមិនចាំទេតែប្រហែលជាកីឡាករ ស្តាំ Pablo Maffeo របស់ក្លឹប Ginoa ។ខ្ញុំមិនដែលត្អូញត្អែរពីរឿងនេះទេ តែរាល់ការប្រកួតខ្ញុំសំគាល់ឃើញថាវាជាការប្រជែងមួយដ៏តានតឹងមិនមែនជាការរំខាននិងពោរពេញដោយបច្ចេកទេសនិងមិនដែលទទួលបានការវាយ ប្រហារដ៏អាក្រក់ពេកនោះទេ។

មានវ័យទើបតែអាយុ ២២ ឆ្នាំកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្លឹប Girona និងជាអតីតយុវជនថ្នាល Manchester City ដែលជាកម្មសិទ្ធិរបស់ក្លឹប Stuttgart ។ក្រុមការពារតំណែងជើងឯក La Liga ចាប់ផ្តើមឆ្នាំថ្មី២០២០មិនបានល្អទេក្រោយស្មើ Espanyol មុនចាញ់ Atletico Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup មុនពេលត្រូវជួបជាមួយ Granada ការប្រកួតដំបូងរបស់គ្រូបង្វឹកថ្មីលោក Setien ។

ប្រភព៖ Goal