Raphael Varane បាននិយាយដោយបើកចំហរអំពីការលំបាកក្នុងការរារាំងនិងបញ្ឈប់កំពូលខ្សែប្រយុទ្ធ Lionel Messi ឱ្យនៅស្ងៀមរឺមានន័យថាមិនអោយរូបគេធ្វើចលនាបណ្តើរបាល់នៅទីលានបានដោយងាយនោះ។

កីឡាករអន្តរជាតិបារាំងនិងជាសមាជិកជ័យលាភី World Cup ២០១៨ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថាៈ អ្នកមិនអាចធ្វើការការពារការវាយសម្រុកពីរូបគាត់ដូចដែលធ្វើជាមួយខ្សែប្រយុទ្ធដទៃទៀតបានទេ។

មានន័យថារាល់ការប្រកួតដែលប្រឈមមុខមួយទល់និងមួយជាមួយ Messi គឺពិបាកបំផុតព្រោះតែបច្ចេកទេស បណ្តើរបាល់ដូចវេទមន្តរបស់ កំពូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះធ្ចើចលនាបំលាស់ទីលឿនបំផុតនៅលើទីលាននោះ។ ប្រធានក្រុម Barcelona រូបនេះគឺជាកីឡាករ រកគ្រាប់បាល់បានច្រើនបំផុតនៅក្របខណ្ឌ La Liga រយៈពេល ១០ឆ្នាំចុងក្រោយ ពោលគឺមិនតិចជាង ២៦គ្រាប់ក្នុង១រដូវកាលនិងជាកីឡាករដ៏គ្រោះថ្នាក់បំផុតសម្រាប់ក្រុមគូប្រជែង។

យ៉ាងណាមិញជាក់ស្តែងសូម្បីតែខ្សែការពារកណ្តាលឆ្នើមនិងជាដៃគូរបស់ Verane គឺ Sergio Ramos ក៏ធ្លាប់ទទួលរងការវាយឆ្មក់និងញ៉ាក់ដាច់ចង្កេះជាញឺកញយផងដែរ ក្រោមថ្វីជើង Lionel Messi អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះជាពិសសេសគឺក្នុងជំនួប El-Classico។ Varane បានរួមរស់ជាមួយក្លឹបនៅឯកីឡដ្ឋាន Santiago Bernabeu អស់រយៈពេលជិតមួយទសវត្សរ៍ ចាប់តាំងពីផ្លាស់ចេញពីក្លឹប Lens ក្នុងឆ្នាំ ២០១១ ដោយបានលើកពានរង្វាន់ Champion League បួននិង La Liga ២ដង ។

ប្រភព៖ Goal