ប្រភពពត៌មានពី Mundo Deportivo នៅប្រទេសអេស្ប៉ាញបានអោយដឹងថាក្រុមហង្សក្រហម Liverpool កំពុងនាំមុខ Barcelona និង Man.Utd ដើម្បីបំបែកកំណត់ត្រានៃការផ្ទេរយកកីឡាករ Kai Havertz របស់ក្រុម Bayer Leverkusen នៅទឹកប្រាក់ ចំនួន ១០៧លានផោន ពីក្លឹបនៅលីកកំពូលអាឡឺម៉ង់ Bundesliga នៅមុនរដូវកាលថ្មី(២០២០-២០២១)។
ខ្សែបម្រើវ័យ ២០ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះបានបង្ហាញទម្រង់លេងជាមួយ ទេពកោសល្យបានល្អបំផុតនៅទ្វីបអឺរ៉ុប និងត្រូវបានជាប់ឈ្មោះឈ្មោះជាកីឡាករឆ្នើមវ័យឆ្លាតនៅក្នុងក្រុម កាលពីរដូវកាលចាស់។ Havertz បង្ហាញខ្លួនចូលលេងអោយ Bayer Leverkusen បាន ១០០ប្រកួតរួចមក ចាប់តាំងពីជាប់ជម្រើស១១នាក់ដំបូង ក្នុងវ័យ ១៦ឆ្នាំនិងចូលលេងអោយក្រុម ជម្រើសជាតិអាល្លឺម៉ង់ ៧ដង។
ម្ចាស់ជើងឯកទ្វីបអឺរ៉ុប និងបំបែកកំនត់ត្រាទិញយកកីឡាករថ្លៃបំផុត ប្រសិនទទួលបានជោគជ័យ បន្ទាប់ពីក្លឹបបានចំណាយប្រាក់ ៧៥លានផោនទិញខ្សែការពារកណ្តាល Van Dijk ពីក្លឹប Southampton កាលពីឆ្នាំ២០០៨។ បន្ទាប់ពីនាំយក Takumi Minamino មករួមក្រុមរួចមក ក្លឹបចង់បាន Havertz មកជំនួសតំណែង Adam Lallana ដែលកិច្ចសន្យារបស់ខ្សែបម្រើអង់គ្លេសរូបនេះនិងបញ្ចប់ចុងរដូវកាលនេះហើយ។
ប្រភព៖ Sportbible