កីឡាករឆ្នើម Cristiano Ronaldo បានជួយអោយក្រុមសេះបង្កង់របស់អុីតាលី Juventus យកឈ្នះលើ Bayer Leverkusen លទ្ធផល ៣ ទល់ ០ កាលពីរំលងអាធ្រាត្រ ថ្ងៃទី២ តុលា ឆ្នាំ២០១៩ នេះ ក្នុងការប្រកួត Champions League ពូល D។

ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់ជាលើកទី១របស់គេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ដើម្បីជួយឲ្យក្រុម Juventus យកឈ្នះលើក្រុម Bayer Leverkusen ៣-០ ក្នុងការប្រកួតពូល D របស់ពួកគេ ក្នុងទីក្រុង Turin។

Ronaldo បានរកគ្រាប់បាល់ទី៣ក្នុងការប្រកួតនេះនៅនាទី ទី៨៩ ដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេក្នុងយុទ្ធនាការនេះកើនដល់១២៧គ្រាប់ បន្ទាប់ពីគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Gonzalo Higuain និង Federico Bernardeschi។ Juventus ឡើងឈរលើកំពូលតារាងនៃពូល D ដោយមាន៤ពិន្ទុស្មើជាមួយនឹងក្រុម Atletico Madrid ដែលបានផ្តួលក្រុម Lokomotiv Moscow ២-០ នៅរុស្ស៊ី៕

មានវីដេអូ: