ខ្សែបម្រើ Ivan Rakitic របស់ក្លិប Barcelona មានបំណងចង់ចាកចេញពីក្លឹបហើយ ក្រោយចូលលេងបានតែ ១៨៦នាទីប៉ុណ្ណោះ នៅរដូវកាលថ្មីនេះសម្រាប់ក្រុមម្ចាស់ជើងឯក La Liga។ កីឡាករអន្តរជាតិក្រូអាតរូបនេះធ្លាប់មានការចាប់អារម្មណ៍សំណាក់ក្លឹប Paris Saint-Germain និង Juventus ក្រោយមិនអាចបង្ហាញខ្លួនចូលលេងទៀងទាត់សម្រាប់ការប្រកួត។

ប្រភពពី 24sata.hr បានចុះផ្សាយថាៈ តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus និងជាអតីតខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Cristiano Ronaldo បានទូរស័ព្ទដើម្បីលួងលោម Rakitic អោយរូបគេអោយផ្លាស់ទៅកាន់ទឹកដីទីក្រុងទូរីនប្រទេសអ៊ីតាលី ខណៈបាសេឡូណា បានទាមទារនូវទឹកប្រាក់ ៥០លានយូរ៉ូ ប្រសិនជាក្លឹបណាចង់បានរូបគេ។

ឆ្លើយតបនិងបញ្ហានេះ Rakitc ត្រូវបានដកស្រង់ពាក្យសម្តីដោយប្រភពខាងលើថាៈ ខ្ញុំមិនដឹងថាមានរឿងអ្វីកើតមានឡើងបន្ទាប់ទេ។ វាពិតជាលំបាកនិងអាម៉ាស់ព្រោះតែខ្ញុំចង់លេងអោយ Barcelona ក៏ប៉ុន្តែខ្ញុំមិនមែនជាផ្នែកមួយនៃការប្រើប្រាស់។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បី ផ្លាស់ប្តូរស្ថានភាពនេះ ព្រោះខ្ញុំមានកុងត្រារយៈពេល ២ឆ្នាំទៀតជាមួយក្លឹប ព្រោះតែបាសេឡូណាដែលជាក្លឹបល្អបំផុតនៅលើពិភពលោក។