លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានទទួលស្គាល់ថា ការសម្រេចចិត្តរបស់ក្នុងការប្រថុយប្រើប្រាស់ខ្សែប្រយុទ្ធ Marcus Rashford ក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ បានក្លាយជាកំហុសមួយ បើទោះបីក្រុមរបស់លោកបានឈានទៅប្រកួតជុំទី៤នៃពាន FA Cup តាមរយៈការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Wolves កាលពីថ្ងៃពុធ។
Rashford បានចំណាយតិចជាង១៥នាទីប៉ុណ្ណោះនៅលើទីលានប្រកួត ដោយសារតែរបួសខ្នង ហើយបច្ចុប្បន្នកំពុងតែស្ថិតក្នុងភាពមិនច្បាស់សម្រាប់ការធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុមកំពុងនាំមុខ Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យ។
ការបង្ហាញខ្លួនក្នុងរយៈពេលដ៏ខ្លីពីសំណាក់កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ Man United រូបនេះ បានកើតឡើងស្របពេលការរកបានគ្រាប់បាល់បញ្ចូលទីតែ១គ្រាប់ក្នុងការប្រកួតនេះ ខណៈដែលការស៊ុតបាល់បញ្ចូលទីយ៉ាងល្អខ្សែបម្រើ Juan Mata បានធានថា ក្រុម Man United នឹងធ្វើដំណើរទៅជួបក្រុម Watford ឬ Tranmere នៅថ្ងៃទី២៦ ខែមករា។
លោក Solskjaer បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «នោះគឺជាកំហុសមួយ ប៉ុន្តែអ្នកត្រូវតែយកឈ្នះលើពួកគេ។ រូបគេមានបញ្ហារបួស និងមិនអាចរត់បានឡើយ។ យើងនឹងត្រួតពិនិត្យលើរូបគេនៅថ្ងៃអាទិត្យ និងមើលពីកម្រិតភាពរឹងមាំរបស់ពួកគេ»៕
ប្រភពព័ត៌មាន៖ Channel News Asia