អ្នកចាត់ការទូទៅក្រុមអ្នកមានបុណ្យ Barcelona លោក Quique Setien បាននិយាយថា: គាត់មិន នឹកស្មានថារូបលោកមានឪកាសក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់មួយនេះឡើយ ។ នៅក្នុងសន្និសិទកាសែតដំបូងគាត់បានបញ្ជាក់យ៉ាងដូច្នេះថា :ខ្ញុំសូមអរគុណដល់ក្លឹប ដែលបានផ្តល់ឱកាសព្រោះសូម្បីតែក្តីស្រមៃក៏ខ្ញុំមិនដែលគិតអំពីរឿងនេះផង។ ខ្ញុំពិតជារំភើបនិងត្រៀមចំពោះបញ្ហាប្រឈមនិងគម្រោងនេះ ។
Satien បន្ថែមទៀតថា : កាលពីម្សិលមិញខ្ញុំបានធ្វើដំណើរជុំវិញស្រុកកំណើត ជាមួយសត្វគោដែលនៅជុំវិញខ្លួន ហើយឥឡូវនេះខ្ញុំបានគ្រប់គ្រងក្លឹបមួយដែលមាន កីឡាករល្អបំផុតនៅលើពិភពលោក ។
អតីតគ្រូបង្វឹកក្លឹប Real Betis សញ្ជាតិអេស្បាញលោក Setien វ័យ ៦១ ឆ្នាំ លោក Setien បានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ ដើម្បីដឹកនាំក្រុមនៅកីឡាដ្ឋាន Camp Nou។ គួរបញ្ជាក់ថាកំលុងពេលដឹកនាំក្លឹប Betis ២ឆ្នាំចុងក្រោយ Setien ក៏បាននាំក្រុមទទួលជ័យ ជំនះលើជើងខ្លាំង Barcelona, Real Madrid និង Atletico Madrid មុនពេលចាកចេញកាលពីខែឧសភា២០១៩កន្លងទៅនេះ។
ប្រភព៖ BBC