លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះថា មិនមានការផ្ទេរចូល ខ្សែបម្រើព័រទុយហ្គាល់ Bruno Fernandes មកក្លឹបរបស់គេទេ។
លោក Solskjaer បាននិយាយថា ៖ ” ខាងក្លឹបរបស់យើងមិនមានការផ្ទេរចូលកីឡាករថ្មីៗទេនាពេលនេះ។ ដូច្នេះព័ត៌មានទាក់ទងនឹងការផ្ទេរចូល Fernandes មកក្លឹបរបស់យើងគឺមិនពិតទេ ” ។
អ្នកចាត់ការក្លឹប Machester United បានបន្តថា ៖ ” ប្រសិនបើមានព័ត៌មានអ្វីទាក់ទងនឹងការផ្ទេរចូលកីឡាករនេះ ខាងក្លឹបរបស់យើងនឹងប្រកាស ប៉ុន្តែឥឡូវនេះខាងក្លឹបរបស់យើងអត់មានទេ ” ។ គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Bruno Fernandes ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួននិយាយថាជាគោលដៅក្នុងការផ្ទេរចូលក្លឹបបិសាចក្រហមក្នុងរដូវកាលនេះ៕