ក្រុមម្ចាស់ជើងឯក SerieA Juventus បានដណ្តើមយកឱកាសឈរនៅទីកំពូលតារាងដោយមានគម្លាតពីរពិន្ទុលើក្រុមគូប្រជែង Inter Milan បន្ទាប់ពីក្រុមរបស់គ្រូបង្វឹក Maurizio Sarri ទទួលជ័យជម្នះលើក្រុម Roma ក្នុងលទ្ធផល ២ទល់និង១ ។

ក្រុមភ្ញៀវ Juventus មានឪកាសរកបានគ្រាប់បាល់ ២គ្រាប់នាំមុខមុនដោយកីឡាករ Merih Demiral នៅនាទីទី៣ ក្រោយការបញ្ចូនបាល់ពិន័យ Free-kick របស់ Paulo Dybala មុនពេល ខ្សែការពារក្រុម Roma ទាញអាវ Dybala ដួលក្នុងតំបន់គ្រោះថ្នាក់ធ្វើអោយ Cristiano Ronaldo មានឪកាសស៊ុតបាល់ប៉េណាំងទីនាំមុខ ២ទល់និង០ នៅនាទីទី១០។

ក្រុមម្ចាស់ផ្ទះ Roma មានឪកាសវាយបក ១គ្រាប់តាមពីក្រោយវិញនៅនាទីទី៦៨ តាមរយៈការទាត់បាល់ ប៉េណាំងទីរបស់ Diego Perotti ក្រោយពីបាល់ពិន័យប៉ះដៃខ្សែការពារឆ្វេង Alex Sandro ។ បញ្ចប់ការ ប្រកួត Roma ១:២ Juventus។ រីឯក្រុមប្រជែងជើងឯកគឺ Inter Milan របស់លោក Antonio Conte បានត្រឹមទទួលលទ្ធផល១ទល់និង១ នៅផ្ទះក្រុម Atalanta កាលពីថ្ងៃសៅរ៍។ រីឯក្រុម Lazio បានផ្តួល Napoli ដើម្បីបង្កើនគម្លាតមកនៅត្រឹម ៦ពិន្ទុពីក្រុមកំពូលតារាង Juventus។

គ្រាប់បាល់ទី ៩ របស់រ៉ូណាល់ដូក្នុង ៧ ប្រកួតបានបង្ហាញថាបានធ្វើអោយក្រុមសេះបង្កង់ Juventus គ្រប់គ្រងបានយ៉ាងល្អនៅពាក់កណ្តាលទី ១ ដែលបណ្តាលមកពីការរងរបួសយ៉ាងធ្ងន់ធ្ងរទៅលើខ្សែបម្រើរបស់ក្រុម Roma វ័យ ២០ ឆ្នាំ Nicolo Zaniolo បន្ទាប់ពីមានការប្រកួតប្រជែងដោយ Matthijs de Ligt។

ប្រភព៖ BBC