ខ្សែបម្រើ Danny Drinkwater របស់​ក្លិប​តោ​ខៀវ Chelsea បាន​ចូលរួម​ជាមួយ​ក្លិប Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូតដល់​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ​។​

​Drinkwater បាន​បង្ហាញ​ខ្លួន​ត្រឹមតែ ១២ប្រកួត​នៅ Premier League សំរាប់​ក្រុម​តោ​ខៀវ Chelsea ហើយ​បាន​ត្រលប់​មក​ក្លឹប​វិញ​នៅ​ខែ​នេះ បន្ទាប់ពី​បញ្ចប់​កិច្ច​សន្យា​ខ្ចី​ជើង​នៅ Burnley​។

​​Drinkwater បាន​បញ្ចប់​ការពិនិត្យ​សុខភាព​រួចរាល់ ​នៅ​ទីលាន​ហ្វឹកហាត់​របស់ Aston Villa, Bodymoor Heath កាលពី​ថ្ងៃ​អង្គារ​។​ ​កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ​មាន​ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើសជាតិ​អង់គ្លេស ៣​ដង​ និង​ជួយ Leicester City ឈ្នះ Premier League ក្នុង​ឆ្នាំ២០១៥–១៦។​ ប៉ុន្តែ​គាត់​បាន​បរាជ័យ​ក្នុង​អាជីព​នៅ Chelsea បន្ទាប់ពី​ការផ្ទេរ ៤០​លាន​ផោន​ពី Leicester City ​ក្នុង​ឆ្នាំ​២០១៧ និង​បាន​ចំណាយ​ពេល​ពាក់​កណ្តាលរ​ដូ​វ​កាល​នេះ ​ក្នុងនាម​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ Burnley៕