ប្រភពពីគេហទំព័រ L’Équipe’ របស់បារាំងបានចុះផ្សាយថាៈ ក្លឹប PSG បានបញ្ជាក់ប្រាប់ខ្សែប្រយុទ្ធ Edinson Cavani ថារូបគេនិងមិនអាចចាកចេញពីក្លឹបនៅក្នុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកនៅ ខែមករា ២០២០ ដែលកំពុងដំណើរការនេះបានទេ បន្ទាប់ពីនាយកប្រតិបត្តិផ្នែកកីឡាលោក Loenardo បានធ្វើការបដិសេធលើករណីនេះ។
Cavani ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិអ៊ុយរូហ្គាយ បានបាត់បង់តួនាទីក្នុងជម្រើស ១១នាក់ជាក់លាក់សម្រាប់ក្រុមការពារតំណែងជើងឯក Ligue១ ក្រោយរងរបួសអស់រយៈពេលជាច្រើនសប្តាហ៏ ខណៈគ្រូបង្វឹកអាឡឺម៉ង់លោក Thomas Tuchel បានសម្រេចដាក់អោយកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ចូលមកបំពេញតួនាទីជំនួសបើទោះបី ជាក្នុងលក្ខណ្ឌខ្ចីជើងពី Inter Milan រហូតបញ្ចប់ រដូវកាល ២០១៩-២០២០នេះក្តី។
យ៉ាងណាមិញប្រភពខាងលើបន្តថា PSG នៅមិនទាន់ស្វែងរកអ្នកជំនួស Cavani បាន ដែលនោះជាមូលហេតុត្រូវ អោយពួកគេមិនអនុញ្ញាតិអោយអតីតខ្សែប្រយុទ្ធ Napoli រូបនេះផ្ទេរទៅក្លឹប At.Madrid ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្បាញក្រោមការដឹកនាំរបស់គ្រូបង្វឹករួមជាតិអាហ្សង់ទីនគឺលោក Diego Simeone បាន នោះ។
ប្រភព៖ BBC