Real Madrid បានផ្តួលក្រុមរួមទីក្រុង Getafe ក្នុងលទ្ធផល៣ទល់និង០ សម្រាប់ការប្រកួតនៅក្របខណ្ឌ La liga ប៉ុន្តែនៅតែមិនអាចឈរ នៅទីកំពូលតារាងបានខណៈក្រុម Barcelona បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ Espanyol ២ទល់និង២។

អ្នកចាំទី David Soria មិនអាចជួយ សង្គ្រោះបាល់បានក្រោយពីរូបគេព្យាយាមសង្គ្រោះបាល់ ពីការតែតរបស់ខ្សែការពារ Raphael Varane បន្ទាប់មក ខ្សែការពារកណ្តាល ក្រុមជម្រើសជាតិបារាំង រូបនេះមានឪកាសតែតបន្ថែមគ្រាប់បាល់១គ្រាប់ទៀតក្រោយការបញ្ចូន បាល់ហ្វ្រីឃីករបស់ខ្សែបម្រើ Toni Kroos ។

ម្ចាស់ពានរង្វាន់បាល់មាសឆ្នាំ២០១៨ Luka Modric បានបន្ថែមគ្រាប់ទី ៣ ក្រោយពីការកាត់ចូលមកតំបន់គ្រោះថ្នាក់របស់ Federico Valverde ។ ក្រុម Getafe បច្ចុប្បន្នកំពុងឈរនៅស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំពីរមានឱកាសច្រើនក្នុងការស៊ុតបាល់បញ្ចូលទីប៉ុន្តែត្រូវ អ្នកចាំទី Thibaut Courtois ជួយសង្គ្រោះបាល់ បាន។

វីដេអូ៖