នៅក្នុងបទសម្ភាសន៍ជាមួយ Telefoot ខ្សែបម្រើ-ប្រយុទ្ធ Nabil Fekir បាននិយាយថារូបគេនិងតារាឆ្នើមក្រុម Barcelona កីឡាករ Lionel Messi បានចែករំលែករបៀបលេងបាល់ទាត់ស្រដៀងគ្នា រៀងរាល់ចុងសប្តាហ៍ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រិយមិត្តអ្នកគាំទ្រដើម្បីបានទស្សនា។

ទោះយ៉ាងណាអតីតកីឡាករ Lyon រូបនេះបានបញ្ជាក់យ៉ាងច្បាស់ភ្លាមៗវិញថាសូមកុំច្រលំ និងប្រៀបធៀបសមត្ថភាពរវាងរូបគេនិង Messi ព្រោះទម្រង់លេងរបស់ខ្លួនមិនអាចប្រៀបប្រដូចនិងខ្សែប្រយុទ្ធលំដាប់កំពូលក្រុមជម្រើសជាតិ អាហ្សង់ទីនរូបនេះបានទេ តែមានវិធីលេងស្រដៀងប៉ុណ្ណោះ។

យ៉ាងណាមិញ Fekir បានបញ្ជាក់យ៉ាងខ្លីថា ជាប្រភេទកីឡាករដែលមនុស្សចង់មើលជាប្រភេទកីឡាករដែលធ្វើអោយមនុស្សចូលចិត្តបាល់ទាត់។ ក្លឹប Real Betis ចុះហត្ថលេខានាំយកមកពង្រឹងនៅតំបន់ ខ្សែបម្រើកណ្តាលប្រកបដោយភាពច្នៃប្រឌិត នៅតំបន់បម្រើកណ្តាល ស្របពេលម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះនិយាយថា គោលដៅចម្បងរបស់ខ្លួន គឺការចេញទៅប្រកួតអោយក្លឹបរៀង រាល់ចុងសប្តាហ៍។