ក្រុមកាំភ្លើងធំ Arsenal បានប្រកួតចាញ់ក្នុងផ្ទះខ្លួនឯងដោយសារស្នាដៃ Chelsea លទ្ធផល ២-១ កាលពីយប់មិញ ខណៈដែលការប្រកួតនេះមានការប៉ះទង្គិចគ្នាច្រើនមានកាតលឿងដល់ទៅ៩។
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ជាអ្នករកគ្រាប់ដំបូងឲ្យ Arsenal តាំពីនាទីទី១៣។ ប៉ុន្តែចុងម៉ោងនៃការប្រកួតទៅហើយកាំភ្លើងធំបានធ្វើឲ្យភ្លាត់ឱកាសត្រឹម៤នាទីឲ្យ Chelsea រកបានសង២គ្រាប់វិញ។ ចប់ការប្រកួតតោខៀវឈ្នះ ២-១។
ការប្រកួតនេះពិតជាក្ដៅ ព្រោះមានការប៉ះទង្គិចគ្នាច្រើនរហូតខាងម្ចាស់ផ្ទះទទួលបានកាតលឿង៥ ឯភ្ញៀវបាន៤។ បរាជ័យនេះធ្វើឲ្យ Arsenal ដែលកំពុងដឹកនាំដោយ Mikel Arteta ធ្លាក់ទៅលេខ១២ ស្របពេល Chelsea នៅលេខ៤ដដែល៕
វីដេអូ៖