លោក Carlo Ancelotti បានចាប់ផ្តើមដឹកនាំជាមួយជ័យជំនះជាលើកដំបូង ក្នុងនាមជាអ្នកចាត់ការទូទៅ ក្រុមម្ចាស់ផ្ទះ Everton ខណៈដែលពួកគេបានផ្តួល ក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល១ទល់និង០នៅកីឡាដ្ឋាន Goodison Park កាលពីថ្ងៃព្រហស្បត្ត៏ទី ២៦ ធ្នូ ២០១៩ខណៈ Everton ទទួលជ័យជំនះ ៤ ប្រកួតជាប់គ្នានិងនាំពួកគេឡើងមកឈរលេខរៀងទី ១៣ ។

គ្រូបង្វឹកជើងចាស់សញ្ជាតិ អ៊ីតាលីវ័យ ៦០ ឆ្នាំរូបនេះដែលបានឈ្នះពានរង្វាន់ Premier League និង FA Cupក្នុងនាមគ្រូបង្វឹកក្រុមតោខៀវ Chelsea កាលពីរដូវកាល ២០០៩-១០ នោះបានចូលមកដឹកនាំក្លិប Everton នៅសប្តាហ៍មុនហើយ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រិយមិត្តគាំទ្រ។

អតីតគ្រូបង្វឹក AC.Milan Paris St-Germain, Real Madrid, Bayern Munich និង Napoli បានចូលមកដឹកនាំក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអង់គ្លេសគួរអោយភ្ញាក់ផ្អើលបន្ទាប់ពី Everton សម្រេចចែកផ្លូវគ្រូបង្វឹក Marco Silva កាលពីដើមខែធ្នូកន្លងមក។

ប្រភព: BBC

វីដេអូ: