ប្រភពពីគេហទំព័រ Mirror របស់អង់គ្លេសបានចុះផ្សាយថាខ្សែបម្រើ-ការពារ Nemanja Matic និងខ្សែការពារកណ្តាល Marcos Rojo ត្រូវបានក្លឹប Manchester United អនុញ្ញាតិអោយពួកគេទាំងពីររូបចាកចេញពីកីឡាដ្ឋាន Old Trafford នៅកំលុងពេលទីផ្សារដោះដូរកីឡាករ និងបើកនៅខែ មករា ២០២០ ខាងមុខនេះ បន្ទាប់ពីពួកគេទាំងពីរមិនស្ថិតក្នុងផែន ការប្រើប្រាស់រដូវកាល ២០១៩-២០២០ របស់គ្រូបង្វឹក Solskjaer ទេ។

Matic បានក្លាយជាចំណែកលើសតម្រូវការបន្ទាប់ពីវត្តមានរបស់ Fred និង Scott Mctominay ត្រូវបានលោក Solskjaer ដាក់អោយលេងចាប់ដៃគូគ្នា នៅតំបន់បម្រើ ខណៈអតីតកីឡាករ Chelsea ដែលត្រូវបានលោក Mourinho នាំយកមករួមក្រុមកាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ៤០លានផោនកំពុងតែស្វែងរកច្រកចេញស្រាប់។

ទោះបីជាកីឡាករអន្តរជាតិអាហ្សង៉ទីនរូបនេះមានសមត្ថភាពលេងនៅតួនាទីការពារកណ្តាលនិងការពារឆ្វេងយ៉ាងណាក្តីសម្រាប់ Rojo មិនបានជាប់ជម្រើស ១១នាក់ដំបូងជាក់លាក់ទេក្រោយពីត្រូវអតីតគ្រូបង្វឹក Luis Van Gaal ទិញពីក្រុម Sporting Lisbon កាលពីឆ្នាំ២០១៤ បន្ទាប់ពីរូបគេបានរងរបួសរាំរៃសរសៃពួរជើងស្ទើរមិនលស់ពេលជាច្រើនរដូវកាលកន្លងមកក្តី។