Boca Juniors បានកំណត់គោលដៅចង់ផ្ទេរយក Maco Rojo ពីក្លិបបិសាចក្រហមមករួមក្រុមរបស់ពួកគេ ។ ខ្សែការពារកណ្តាលក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះទើបតែចូលរួមជាមួយអតីតក្លិប Estudiantes ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា២០២០កន្លងទៅ ប៉ុន្តែរូបគេនៅមានកិច្ចសន្យារយៈពេលមួយឆ្នាំទៀតនៅទឹកដីកីឡាដ្ឋាន Old Trafford ក្រោយចូលរួមជាមួយម្ចាស់ជើងឯក Premier League ១៣សម័យនៅឆ្នាំ២០១៤។

ក្លឹបយក្សអាហ្សង់ទីនមានបំណងចង់ផ្ទេរយក Rojo ក្នុងកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍នៅរដូវក្តៅនេះប៉ុន្តែចាំបាច់ត្រូវបង់ផ្តាច់នូវទឹកប្រាក់ប្រមាណ ១៥ លានផោន (១៩ លានដុល្លារ) ដើម្បីធានាបានការផ្ទេរដ៏ជោគជ័យសម្រាប់អតីតកីឡាករក្រុម Sporting CP រូបនេះ។

ប្រភព៖ ESPN