អ្នកចាត់ការទូទៅថ្មីក្លឹប Everton លោក Carlo Ancelotti បានព្យាយាមបើកចំហឪកាសនាំយកកីឡាករសំណព្វចិត្ត Zlatan Ibrahimovic មកកាន់ Everton ដើម្បីរួមការងារគ្នាជាថ្មីទោះបីជាលទ្ធភាព នៃការផ្ទេរហាក់នៅមិនទាន់បានលើកយកមកមកពិភាក្សាគ្នាយ៉ាងណាក៏ដោយ។

Ibrahimovic ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិស៊ុយអ៊ែត អាចផ្ទេរទៅក្លឹបណាដែលចង់បានរូបគេ ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីសម្រេចចាកចេញពីក្លឹប LA Galaxy កាលពីដើមឆ្នាំនេះស្របពេលកីឡាករវ័យ ៣៨ ឆ្នាំរូបនេះមានទំនាក់ទំនងយ៉ាងខ្លាំងទៅកាន់ក្របខ័ណ្ឌ Serie A ជាមួយអតីតក្លឹប AC Milan ព្រម ទាំងអតីតគ្រូបង្វឹកលោក Ancelotti ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្លឹប Everton។

Ibrahimovic ធ្លាប់រួមការងារជាមួយអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Ancelloti នៅក្លឹប AC.Milan និង Paris Saint-Germain ត្រូវបានអតីតគ្រូបង្វឹករបស់ខ្លួន មានប្រសាសន៍ថាៈទ្វារនឹងត្រូវបើកចំហប្រសិន Ibrahimovic មានបំណង មករួមការងារនៅកីឡាដ្ឋាន Goodison Park ។អតីតគ្រូបង្វឹក Bayern Munich,Napoli បានប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទបន្ថែមថា: Zlatan Ibrahimovic គឺជាមិត្តដ៏ល្អ របស់ខ្ញុំហើយគាត់គឺជាកីឡាកររបស់ខ្ញុំ។

ប្រភព៖ BESOCCER