ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិប្រេស៊ីលកីឡាករ Roberto Firmino បានស៊ុតបាល់បញ្ចូលទីម៉ោងបន្ថែមនាទីទី៩០+១ បន្ទាប់ពីលទ្ធផលជិតបញ្ចប់ការប្រកួត១ទល់និង១ ដើម្បីនាំជ័យជម្នះឲ្យ Liverpool ផ្តួលក្រុមមកពីប្រទេសម៉ិកស៊ិកគឺ Monterrey និងកក់កៅអីមួយនៅវគ្គផ្តាច់ព្រ័ត្រ Club World Cup ដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃ ១៨ធ្នូ២០១៩នៅកីឡាដ្ឋាន Khalifa ទីក្រុងដូហាប្រទេសកាតា ។

ខ្សែបម្រើអន្តរជាតិហ្គាណា Nabi Keita បានជួយអោយ Liverpool បានរកគ្រាប់បាល់បើកឆាកក្នុងតង់ទី ១ បន្ទាប់ពីការបញ្ជូនបាល់ចេញពីជើងឆ្វេងយ៉ាង ល្អរបស់មិត្តរួមក្រុម Mohamed Salah មុនពេលកីឡាករ Rogelio Funes Mori របស់ Monterry វាយបកតាមតាមស្មើវិញបន្ទាប់ពីអ្នកចាំទី Alisson មិនអាចជួយសង្គ្រោះបាល់បាន។ក្រុមហង្សក្រហម Liverpool នឹងប្រកួតជាមួយក្រុមជើងខ្លាំង Flamengo របស់ប្រេស៊ីលនៅថ្ងៃសៅរ៏សម្រាប់វគ្គផ្តាច់ព្រ័ត្រ។

ប្រភព៖ BBC

វីដេអូ៖