ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់បាល់ ២ គ្រាប់ក្នុងជ័យជំនះ៣ទល់និង១ របស់ Juventus យកឈ្នះក្រុម Udinese ដើម្បីមានពិន្ទុតាមស្មើក្រុមកំពូលតារាង Serie A គឺ Inter Milan ក្រោយពីក្រុមរបស់លោក Antonio Conte ប្រកួតបានត្រឹមលទ្ធផលស្មើគ្នាជាមួយ Fiorentina ក្នុងលទ្ធផល ១ទល់និង១តែ Juventus មានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង។

ក្រោយរកបាន២គ្រាប់បើកឆាកនាំមុខអោយ Juventus ខ្សែប្រយុទ្ធស្លាបអន្តរជាតិព័រទុយហ្គាល់ Ronaldo ស្ទើរតែរកគ្រាប់បាល់ hat-trick បានជាលើកដំបូងសម្រាប់ក្របខណ្ឌ SerieA ទៅរដូវកាលនេះទៅហើយដោយការព្យាយាមស៊ុតចំគោលដៅ២ដងប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះបាល់បាន មុនពេលកីឡាករ Pussetto របស់ Udinese រកបានគ្រាប់បាល់វាយបក១គ្រាប់អោយក្រុម ភ្ញៀវនៅនាទី ទី (៩០+១)។បញ្ចប់ការប្រកួតម្ចាស់ផ្ទះ Juventus ៣ និង ក្រុមភ្ញៀវ Udinese ១។

ប្រភព៖ BBC

វីដេអូ៖