អ្នកចាត់ការទូទៅ Frank Lampard បានបញ្ជាក់សាជាថ្មីថា ក្រុមតោខៀវ Chelsea កំពុងមានផែនការនិង ចុះហត្ថលេខា ខ្សែប្រយុទ្ធ យ៉ាងហោចណាស់១ ម្នាក់ពេលទីផ្សារដោះកីឡាករនិងបើក នៅខែមករា២០២០ខាងមុខនេះបន្ទាប់ពីក្រុមត្រូវបាន FIFA លើកលែងទណ្ឌកម្ម ហាមឃាត់ការទិញចូលកីឡាករថ្មីរបស់ពួកគេរួចមក ។

បន្ទាប់ពីផ្តួល Lille ក្នុងលទ្ធផល២ទល់និង១ក្រុមបានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ស្របពេលក្រុមតោខៀវ Chelsea មានសមត្ថភាពរកបាន ១១ គ្រាប់ក្នុង ៦ ប្រកួតសម្រាប់ ពូល H និងរកបាន ៣១ គ្រាប់បន្ថែមទៀតនៅ Premier League ប៉ុន្តែគ្រូបង្វឹក Frank Lampard នៅតែមានមហិច្ឆតាចង់បានខ្សែប្រយុទ្ធបន្ថែមទៀតដើម្បីបង្កើនឪកាសរកគ្រាប់បាល់និង រកអ្នកជំនួសតំណែងក្រោយការចាកចេញរបស់ Eden Hazard ផងដែរ។