Ansu Fati ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីក្មេងជាងគេបំផុតនៅក្របខណ្ឌ Champions League ដែលមានវ័យត្រឹមតែ ១៧ ឆ្នាំនិង ៤០ ថ្ងៃនៅពេល ដែលកីឡាករអន្តរជាតិអេស្បាញ ស៊ុតបញ្ចូលទីក្រុម Inter Milan ពីចម្ងាយ ដើម្បីបំបាក់ដួងចិត្តអ្នកគាំទ្រក្លឹបជើងខ្លាំងមកពីអ៊ីតាលីនិង ជួយក្រុមផ្តួលក្រុមកំពុងនាំមុខតារាង La Liga បញ្ចប់ក្នុងលទ្ធផល ២-១ នៅក្នុងនាទីទី ៨៦ នៃការប្រកួតក្របខ័ណ្ឌ Champions League កាលពីព្រឹកថ្ងៃ១១ធ្នូ ២០១៩។

Ansu Fati កើតនៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០០២ ជាកីឡាករមានអនាគតវែងឆ្ងាយរបស់ក្រុម បាសេឡូណា បន្ទាប់ពីក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្រុមបាល់ទាត់បាសេឡូណា Ansu Fati ធ្លាប់លេងបាន ៤១៣ នាទីរកបាន ៣ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបាន ១ គ្រាប់។

Ansu Fati បានបំបែកកំនត់ត្រាកីឡាករវ័យក្មេង Peter Ofori-Quaye ធ្លាប់ជាកីឡាករវ័យក្មេងជាងគេនៅ Champions League ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីក្រុម Olympiakos ពេលគាត់មានវ័យ១៧ ឆ្នាំនិង ១៩៥ ថ្ងៃប៉ុណ្ណោះ។

វីដេអូ៖