គ្រូបង្វឹកលោក Jose Mourinho បានឆ្លើយតបទៅនិងសំនួររបស់បណ្តាញសារពត៌មានដែលសាកសួរថា រូបលោកមានប្រតិកម្មបែបណាក្រោយពេលឃើញកូនក្រុមខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់អាស៊ីកីឡាករ Son Heung-min ប្រើបច្ចេកទេសអូសបាល់តែម្នាក់ឯងពីហួសពាក់កណ្តាលតារាង(ជាង៧០ម៉ែត្រ)ដើម្បីស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣អោយក្រុមម្ចាស់ផ្ទះផ្តួលភ្ញៀវ Burnley ក្នុងលទ្ធផល៥:0 ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រាប់ថាៈគាត់(Son)គឺ Ronaldo Nazario ទោះបីជាគាត់មិនមែន ជា Ronaldo Nazario De Lima(រ៉ូណាល់ដូប្រេស៊ីល)តែយ៉ាងណាគាត់ពិត ជាមាន សមត្ថភាពសក្តិសមដូចទៅនិងវីរបុរសប្រេស៊ីលដែលបានធ្លាប់លេងអោយ Barcelona នៅចន្លោះឆ្នាំ១៩៩៦-១៩៩៧។
គួររំលឹកថាលោក Mourinho ធ្លាប់ជាជំនួយការអតីតគ្រូបង្វឹកលោក Sir Bobby Robson អំឡុងពេលរួមការងារនៅកីឡាដ្ឋាន Camp Nou ខណៈពេលដែល Ronaldo មានវ័យទើបតែ២០ឆ្នាំរូបគេ អាចរកគ្រាប់បាល់បាន៤៧គ្រាប់ពីការប្រកួត៤៩លើកនាពេលកន្លងមកមុនពេលរូបគេជួយប្រេស៊ីលលើកពាន World Cup ២០០២។
ប្រភព៖ BBC