Gareth Bale បានបង្ហាញខ្លួនជាលើកដំបូងអោយ Real Madrid គិតចាប់តាំងពីថ្ងៃទី ៥ខែតុលា២០១៩មកម្ល៉េះខណៈដែលក្រុម លោក Zinedine Zidane បានឡើងមកឈរនៅលើកំពូលតារាង La Liga ជាមួយនឹងជ័យជម្នះ២:១លើក្រុមម្ចាស់ផ្ទះ Alaves ។

ប្រធានក្រុម Sergio Ramos បានរកគ្រាប់បាល់បញ្ចូលទីដោយការតែតបាល់បញ្ចូលទីយ៉ាងល្អ នៅតង់ទី២នាទីទី៥២ មុនពេលកីឡាករ Perez របស់ក្រុមម្ចាស់ផ្ទះមានឪកាសវាយបកតាមស្មើដោយ បាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី៦៥ ប៉ុន្តែខ្សែបម្រើ-ការពារស្តាំ Dani Carvajal បានបំប៉ោងសំណាញ់គ្រាប់បាល់ ពីចម្ងាយជិតបំផុតដើម្បីរកជ័យជំនះ អោយក្រុមអធិរាជសនៅសប្តាហ៏ទី១៤នេះ។

Barcelona នឹងត្រលប់មកឈរនៅលើកំពូលតារាងវិញប្រសិនបើពួកគេយកឈ្នះ Atletico Madrid នៅថ្ងៃអាទិត្យមានន័យថា ជ័យជម្នះនេះជួយលើកក្រុមរបស់លោក Zidane ចំនួន ៣ ពិន្ទុដាច់ពីក្រុមលេខ ២ Barcelona ដែលនៅសល់១ប្រកួតក្នុងដៃ។