លោក Antonio Conte ចាត់ការទូទៅក្រុម Inter Milan បានបង្ហើបប្រាប់ថាលោកបានប្រាប់កីឡាកររបស់លោក អោយពួកគេខិតខំប្រឹងប្រែងនៅលើទីលានប្រកួតក៏ដូចជានៅពេលរួមភេទដូច្នេះដែរ។អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Conte បានលើកឡើងដោយធ្វើការប្រៀបធៀបការប្រកួតកីឡាបាល់ទាត់ដូចទៅនិងកីឡាប្រដាល់និងកីឡាប្រកួតគ្នាក្នុងទ្រុងរឺហៅកាត់ថា UFC ខណៈអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះ Conte ជឿជាក់ថាកីឡា២ប្រភេទនេះជាការតស៊ូដ៏ស្វិតស្វាញនិងស្រដៀងអាជីពរបស់កីឡាករក្រុមរបស់លោកដូច្នេះដែរ។
លោកConte ជឿជាក់ថាកីឡាករគួរតែរួមដំណេកលើគ្រែពេញមួយរដូវកាលប្រកួតបាល់ទាត់នៅក្របខណ្ឌ SerieA តែក្នុងរយៈពេលមួយសមគួរមិនយូរពេកនិងពោរពេញដោយក្តីសោមនស្សតែបើសិនជាពួកគេរកដៃគូក្រៅបន្ថែមនោះពិតណាស់និងមានការថមថយកំលាំងដូច្នេះមិនគួរណាប្រព្រឹត្តទេ។ គួរបញ្ជាក់ថាអតីតអ្នកចាត់ការក្រុមសេះបង្កង់ Juventus ត្រូវបានគេស្គាល់ថាជាអ្នកនិយមប្រើទម្រង់លេង ៣-៥-២ ដែលមានភាពម៉ឺងម៉ាត់និងទទួលបានជោគជ័យក្នុង អាជីពជាអ្នកចាត់ការកន្លងមក ដូច្នេះអាចនិយាយបានថា សម្រាប់ការប្រកួតគឺលោកចូលចិត្តការវាយសម្រុកច្រើនជាងការពារ ។
ប្រភពពត៍មាន: sportbible