អតីតគ្រូបង្វឹកតោខៀវ Chelsea, Man United និងReal Madrid លោក Jose Mourinho បានថ្លែងសន្ទរកថាជាលើកដំបូងកំលុងពេលរូបលោកចូលកាន់តំណែងជាគ្រូបង្វឹកក្រុម Tottenham ដោយបានសារភាពថាៈ គាត់ធ្លាប់បានសាងកំហុស ប៉ុន្តែ មិនបានបញ្ជាក់ថាកំហុសនោះបែបណាទេ។
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បន្តថាៈ ខ្ញុំដឹងថាខ្ញុំបានធ្វើខុស។ខ្ញុំនឹងមិនធ្វើកំហុសដដែលទេ។ តែកំហុសអាចនិងមិនដូចគ្នាទេ។ គ្រូបង្វឹកមានវ័យ ៥៣ឆ្នាំរូបនេះក៏បានអះអាងបន្ថែមថាគាត់ជាមនុស្សសុភាពរាបសា។ អ្នករាល់គ្នាអាចសាកល្បងវិភាគអាជីពរបស់ខ្ញុំមិនត្រឹមតែមួយឆ្នាំចុងក្រោយទេ ប៉ុន្តែរឿងទាំងមូលការវិវត្តន៍របស់បញ្ហា និងដំណោះស្រាយមិនត្រូវស្តីបន្ទោសនរណាម្នាក់ទេ។
គ្រូបង្វឹករហស្សនាម Special One រូបនេះក៏បាននិយាយបែបកំប្លែងបញ្ជាក់បន្តថា: ពីមុនលោកចង់ដឹកនាំតែក្លឹប Chelsea មួយប៉ុណ្ណោះ តែពេលនេះការសម្រេចចិត្តមកដឹកនាំក្លឹបថ្មីមួយទៀតមកពីរូបលោកពេលមុនមិនត្រូវបានក្លឹប Chelsea បញ្ចប់តួនាទី។
ប្រភព៖ sport-english