ប្រធានក្រុមជម្រើសជាតិប្រេស៊ីល Thiago Silva បានរិះគន់ Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបញ្ចេញអាកប្បកិរយាធ្វើដៃអោយគ្រូបង្វឹកប្រេស៊ីលលោក TIte បិតមាត់កំលុងពេល ក្រុមរបស់ខ្លួន យកឈ្នះក្រុមជើងឯក Copa America ២០១៩ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសុក្រក្នុងការប្រកួតមិត្តភាព នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។
ខ្សែការពាររបស់ក្រុម PSG លោក Silva បាននិយាយថា: Messi សម្តែងកាយវិការចង់គ្រប់គ្រងការប្រកួត គាត់មានចេតនាទាត់កីឡាករដល់ទៅ២នាក់(រួមទំាងខ្លួនខ្ញុំ) តែអាជ្ញាកណ្តាលមិនមានប្រតិតកម្មអ្វីទាល់តែសោះ ។ ខ្ញុំបានជំទាស់តវ៉ាការកាត់សេចក្តីតែគាត់ (Messi) បែរជាសើចទៅវិញ។ក្នុងនាមជាកីឡាករចាស់ទុំម្នាក់អ្នកត្រូវ តែគោរពភាគីម្ខាងទៀតដោយស្មើភាព។
គាត់ (Messi) ក៏សម្តែងការបង្ខំចិត្តអោយអាជ្ញាកណ្តាលផ្តល់បាល់ហ្វ្រីឃីកដល់ខ្លួនហើយយើងបាននិយាយជាមួយកីឡាករមួយចំនួនដែលលេងនៅលីកអេស្ប៉ាញទើបដឹងថារឿងដូចគ្នាបានកើតឡើងដូច្នេះ ។តែបើសិនជានៅក្របខ័ណ្ឌ Champions League គាត់មិនមានសិទ្ធិធ្វើបានដូច្នេះទេ ព្រោះអាជ្ញាកណ្តាលប្រើប្រាស់សមត្ថភាព កាត់ក្តីតឹងរ៉ឹងបំផុតហើយម្យ៉ាងទៀតអវត្តមានតារាឆ្នើម Neymar ជាគុណវិបត្តិរបស់យើងមួយចំណែកដែរ។