ពេលវេលារបស់ខ្សែបម្រើជើងចាស់ Luka Modric ជាមួយក្លិប Real Madrid អាចនឹងឈានដល់ទីបញ្ចប់ខណៈក្រុមអធិរាជសត្រៀមលក់រូបគេនៅពេលទីផ្សារដោះដូរកីឡាករនិងបើកនាខែមករា ២០២០ ខាងមុខនេះ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំ។
ម្ចាស់ពានរង្វាន់បាលមាស (Ballon D’or)២០១៩ តែងតែមានពាក្យចចាមអារ៉ាមផ្លាស់ចេញពីកីឡាដ្ឋាន Santiago Bernabeu ដែលមានក្លឹបយក្សពីរនៅអ៊ីតាលីគឺ Inter Milan និង AC.Milan ធ្លាប់បានបង្ហាញការចាប់អារម្មណ៏ចង់បានកីឡាក្រុមជម្រើសជាតិក្រូអាតរូបនេះមករួមក្រុមរបស់ពួកគេ។
ក្លឹប Real Madrid បានដាក់គោលដៅចុះហត្ថលេខាខ្សែបម្រើលំដាប់ពីភពលោកមានដូចជា Paul Pogba របស់ Man.United, Christain Eriksen របស់ Tottenham Hotspur និង Donny Van de Beek របស់ Ajax។ ទោះយ៉ាងណាក្រុមនៅតែមិនទាន់បានបំពេញកិច្ចព្រមព្រៀងដើម្បីនាំយកកីឡាករណាម្នាក់ក្នុងចំណោមពួកគេមករួមក្រុមនៅឡើយទេ។
ប្រភពពីគេហទំព័រ Calciomercato នៅប្រទេសអ៊ីតាលីបានចុះផ្សាយថាអាណាព្យាបាល Modric គឺ Real Madrid និងទទួលយកការដេញថ្លៃសម្រាប់តម្លៃខ្លួន Modric ចន្លោះពី ៨ ទៅ ៩ លានផោនស្របពេលកិច្ចសន្យា របស់អតីតកីឡាករ Tottenham Hotspur ជាមួយក្លិបយក្សអេស្បាញ នឹងបញ្ចប់នៅរដូវកាលក្រោយដូច្នេះក្លឹបចង់មិនចង់គឺត្រូវតែលក់រូបគេឱ្យបានកាន់តែឆាប់កាន់តែល្អដើម្បីជៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួន។
ប្រភព៖ foxsportsasia