“សួស្តី អេស្បាញ! ទាយទៅមើល? ខ្ញុំត្រលប់មកវិញហើយ” Zlatan Ibrahimovic និយាយនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយខ្លួនឯងនៅលើ Story Instagram របស់គាត់។ គេអាចសន្មតបានថានេះអាចជាគន្លឹះនៃការវិលត្រឡប់របស់គាត់។ ដូចដែលបានរៀបរាប់ខាងលើប្រភពដើមនៃវីដេអូនេះគឺចេញមកពី Instagram របស់សាម៉ីខ្លួន (Zlatan) ដែលគាត់បានបង្ហោះវីដេអូជាប្រភេទ Story។

វាត្រូវបានគេរាយការណ៍រួចហើយ ដោយចេញពីប្រភពផ្សេងៗគ្នាថាកិច្ចសន្យារបស់កំពូលតារាឆ្នើមស៊ុយអ៊ែតជាមួយក្លឹបអាមេរិច លីកបាល់ទាត់ MLS នឹងផុតកំណត់នៅថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៩។ហេតុដូច្នេះហើយ Zlatan ពិតជាមានសេរីភាពក្នុងការទៅចូលរួមជាមួយក្លឹបនៃជម្រើសរបស់គាត់អំឡុងខែមករានៅពេលដែលទីផ្សារដោះដូររដូវរងានៅពាក់កណ្តាលរដូវកាលនៅអឺរ៉ុបបើកក្នុងរយៈពេលមួយខែ។

និយាយអំពីវីដេអូនិងការអះអាងរបស់បុរសវ័យ ៣៨ឆ្នាំនេះមិនមានព័ត៌មានបន្ថែមណាមួយត្រូវបានផ្តល់ដោយ Zlatan ផ្ទាល់ឡើយ បើទោះបីជា Tribuna បានរាយការណ៍ថាគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Real Madrid ក៏ដោយ។ ជាមួយគ្នានេះអតីតកីឡាករក្រុម Manchester United, PSG, Inter Milan និង Juventus បានចំណាយពេលមួយរដូវនៅ Barcelona ក្នុងកំឡុងឆ្នាំ ២០០៩-១០ ហើយទំនងជាគាត់អាចនឹងវិលត្រឡប់មកកាន់ទឹកដី Camp Nou វិញ។

ប្រភព៖ Foxstarasia