ក្រុមអធិរាជស Real Madrid បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញកីឡាករមកពង្រឹងក្រុមរបស់ពួកគេឡើងវិញនៅរដូវកាល ២០១៩-២០២០ នេះជាមួយកីឡាករចំណូលថ្មី ៦នាក់បន្ទាប់ពីយុទ្ធនាការរដូវកាលមុនជួបរឿងដ៏លំបាក និងគ្មានទទួលបានពានអ្វីសោះនៅក្នុងដៃ ហើយបើទោះជាយ៉ាងនេះក្តី ក្លឹបក៏មានបំណងដើម្បីបញ្ចេញកីឡាករខ្លះផងដែរនៅពេលទីផ្សារដោះដូរកីឡាករដែលនឹងបើកនៅខែមករា ២០២០ ខាងមុខនេះ។
ប្រភពពី Dailymail បានអោយដឹងថាក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើដេញថ្លៃ Ceballos នូវទឹកប្រាក់ ២៥លាន ផោន ប៉ុន្តែត្រូវបាន Real Madrid ច្រានចោលភ្លាមៗ សម្រាប់ខ្សែបម្រើ Dani Ceballos រូបនេះ។ Arsenal កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករអន្តរជាតិអេស្បាញរូបនេះ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អក្នុងលក្ខណ្ខខ្ចីជើង រយៈពេលមួយឆ្នាំ។
ទោះបីជាយ៉ាងនេះក្តីក្រុមអធិរាជសអាច និងពិចារណាលក់ខ្សែបម្រើវ័យក្មេងរូបនេះ ប្រសិនបើក្រុមកាំភ្លើងធំបង្កើនការដេញថ្លៃរបស់ខ្លួនដល់ទៅ ៣០លានផោន។ ដែលមានន័យថា Arsenal នៅមានឪកាសចរចាទិញ Caballos ជាអចិន្ត្រៃយ៍ព្រោះតែរូបគេគ្មានតម្លៃទិញផ្តាច់កុងត្រាស្របពេល Real Madrid បានប្រើយុទ្ធសាស្ត្រដូចគ្នាក្នុងការលក់ Mateo Kovacic ទៅអោយ Chelsea នាពេលកន្លងមក។
ប្រភព៖ foxsportsasia