ក្រុម Inter Milan បានសង្គ្រោះការភិតភ័យពីការវាយបករបស់ក្រុម Sassuolo ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-៣ និងដើម្បីរក្សាការតាមពីក្រោយក្រុម Juventus យ៉ាងប្រកៀកនៅលើតារាងក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ ខណៈដែលការប្រកួតជាលើកទី១ របស់លោក Stefano Pioli ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម AC Milan បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Lecce។
ខ្សែប្រយុទ្ធ Romelu Lukaku និង Lautaro Martinez សុទ្ធសឹងបានស៊ុតបញ្ចូលទី ២គ្រាប់ដូចគ្នាក្នុងការប្រកួតដែលមានការវាយសម្រុកគ្នាដ៏រំភើបមួយ ដើម្បីរក្សាធ្វើឲ្យក្រុមរបស់លោក Antonio Conte ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន ១ពិន្ទុតាមពីក្រោយក្រុមកំពុងនាំមុខ Juventus ដែលបានផ្តួលក្រុម Bologna ២-១ កាលពីថ្ងៃសៅរ៍។ Inter Milan បាននាំមុខ ៤-១ នៅរយៈពេល ២០នាទីចុងក្រោយ បន្ទាប់ពី Martinez រកបានគ្រាប់បាល់បើកឆាក នៅនាទីទី២ នៅលើទឹកដីក្រុម Sassuolo មុននឹងបន្ថែមគ្រាប់បាល់ទី២ ពីការស៊ុតបាល់ប៉េណាល់ទី នៅនាទីទី៧១។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Lukaku បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី នៅនាទីទី៣៨ និងបានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ទៀត នៅមុនពេលសម្រាកតង់ទី១ បើទោះបីអ្នកលោតឆត្រយោងម្នាក់ បានលោតចុះនៅលើទីលានប្រកួត ក្នុងពេលរូបគេត្រៀមនឹងស៊ុតបាល់ក៏ដោយ។ បុរសនោះត្រូវបាននាំចេញពីទីលានភ្លាមៗ ដោយក្រុមសន្តិសុខ ហើយអ្នកគាំទ្រហាក់ដូចជាមានអារម្មណ៍ងើងឆ្ងល់ណាស់៕
វីដេអូ: