Cristiano Ronaldo បានជួយក្រុម Juventus បន្តការនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A បន្ទាប់ពីរូបគេស៊ុតបាន១គ្រាប់(គ្រាប់ទី៧០0ក្នុងអាជីព)ក្នុងជ័យជំនះផ្តួលក្រុមភ្ញៀវ Bologna២:១ សម្រាប់ជំនួបសប្តាហ៏ទី៨នាទីក្រុង Turin កាលពីយប់ថ្ងៃសៅរ៏ម្សិលមិញនេះ។
ទោះបីជាម្ចាស់ផ្ទះរកបានគ្រាប់បាល់ នាំមុខ១គ្រាប់ដោយកីឡាករ Ronaldo កីឡាករ Lagangeira របស់ក្រុម Bologa មានឪកាសស៊ុតតាមស្មើ១:១ នៅនាទីទី២៦ មុនបញ្ចប់តង់ទី១។ចូលមកដល់តង់ទី២នាទីទី៥៤ ខ្សែបម្រើ Pjanicបានបន្ថែមគ្រាប់បាល់នាំមុខ២:១ អោយក្រុមគ្រូបង្វឹកលោក Sarri ស្របពេល Bologna ស្ទើរតែមានឪកាសវាយបកតាមពីក្រោយ១គ្រាប់តាមស្មើវិញបន្ទាប់ពីបាល់ប៉ះដៃខ្សែការពារ De Ligt ក៏ប៉ុន្តែអាជ្ញាកណ្តាល មិនបានចាប់កំហុសខណៈអ្នកចាំទីជើងចាស់ Gianluigi Buffon វ័យ៤១ ឆ្នាំ ធ្វើការជួយ សង្គ្រោះបាល់យ៉ាងល្អពីការទាត់បកចេករបស់កីឡាករ Federico Santander ដើម្បីធានាជ័យជម្នះសម្រាប់ក្រុមម្ចាស់ជើងឯក។
Juventus បានបន្តឈរនៅកំពូលតារាងលើក្រុម Inter Milan ចំនួន ៤ ពិន្ទុ ខណៈក្រុមរបស់គ្រូបង្វឹកលោក Antonio Conte និងត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Sussuolo នាថ្ងៃអាទិត្យនេះ ។
វីដេអូ: