លោក Brendan Rodgers គ្រូបង្វឹករបស់ Leicester City យល់ឃើញថាខ្សែប្រយុទ្ធ Sadio Mane មានចេតនាធ្វើអោយដួលដើម្បីទទួលបានបាល់ប៉េណាំងទីខណៈ Liverpool ធ្វើបានសម្រេចដើម្បីផ្តួលក្រុមកញ្ជ្រោងខៀវក្នុងលទ្ធផល២:១ សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី ៨ក្នុងការប្រកួតនៅ Anfield កាលពីថ្ងៃសៅរ៍។

បន្ទាប់ពីទទួលលទ្ធផល១:១ និង ឈានដល់ជិតបញ្ចប់ការប្រកួតទៅហើយនោះ ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់ Mane បានត្រូវរារាំងដោយកីឡាករខ្សែការពារ Marc Albrighton ដែលបានធ្វើអោយរូបគេដួលក្នុងតំបន់គ្រោះថ្នាក់ ខណៈអាជ្ញាកណ្តាលបានសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រក្រោយពីធ្វើការសម្រេចចិត្តដោយពិនិត្យមើល VAR ខណៈខ្សែបម្រើជើងចាស់អង់គ្លេស James Milner ជាអ្នកនាំមកនូវជ័យជម្នះ ២-១ ដើម្បីរក្សាកំណត់ត្រាយុទ្ធនាការបើករដូវកាលមិនដែលចាញ់និងស្មើសម្រាប់ ហង្សក្រហម។

អតីតគ្រូបង្វឹក Liverpool លោក Rodgers ផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតថាៈ យើងខកចិត្តយ៉ាងខ្លាំងក្នុងការទទួលយកការពិន័យនេះ”ដែលជាការវិលត្រឡប់មកកាន់ទឹកដី Anfield លើកដំបូងរបស់ខ្ញុំចាប់តាំងពីឆ្នាំ ២០១៥ មក។ ខ្ញុំឃើញថា Sadio Mane មានការពាក់ព័ន្ធច្រើនជាង ប្រសិនបើអាជ្ញាកណ្តាលមិនផ្តល់ការត្រួតពិនិត្យនោះទេ VAR ក៏លប់ចោលការសម្រេចមួយនេះដែរ ។