Cristiano Ronaldo គឺជាកីឡាករដែលត្រូវបានមជ្ឈដ្ឋានទូទៅគោរពនិង កោតសរសើរបំផុតនៅឆ្នាំ ២០១៩ នេះ​ដោយផ្អែកលើការស្ទង់មតិមួយធ្វើឡើងដោយគេហទំព័រ YouGov ដែលបានបញ្ចូលបញ្ជីឈ្មោះបុរស​២០ រូបនិង​ស្ត្រី២០រូបដែលទទួល​បានការ​កោតសរសើរបំផុតនៅឆ្នាំ ២០១៩ ដោយមានមនុស្សជាង ៤២.០០០ នាក់មកពី ៤១ ប្រទេសបានចូលរួមនិងពិគ្រោះយោបល់គ្នាជាឯកច័្ឆន្ទ។

សម្រាប់ផ្នែកបុរសម្ចាស់ពានរង្វាន់បាល់មាស(Ballon d’Or )៥សម័យ Ronaldo គឺជាអត្តពលិក​ដែលមាន​ចំណាត់ថ្នាក់ខ្ពស់ជាងគេឈរនៅលេខរៀងទី ៧ ក្នុងបញ្ជីនៅនៅលេខរៀងឈរពីលើកំពូលតារាឆ្នើម Lionel Messi ដែលជាប់ក្នុងលេខរៀងទី ៩ ក្នុងចំណោមបុគ្គលគួរគោរពនិងកោតសរសើរទាំង២០នាក់។

ទាំងរ៉ូណាល់ដូនិង Messi ដែលបានគ្រងតំណែងកំពូល ព្រមទាំងពានរង្វាន់បាល់ទាត់អាជីពអស់ច្រើន​បំផុត​ពោលក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះគឺទទួលបានសម្លេងកោតសរសើរច្រើនជាង ប្រធានា​ធិបតី​អាមេរិក​ដូ ណាល់ត្រាំនិងសម្តេចប៉ាបហ្វ្រង់ស័រទៅទៀត។ក៏ព្រោះតែកំពូលតារាបាល់ទាត់ឆ្នើមទាំងពីររូបនេះបាន ខិតខំ​អស់​ពីសមត្ថភាពក្នុងការបង្កើតមុខជំនួញ និងបំបែកកំណត់ត្រាបុគ្គលឆ្នើមរាប់មិនអស់ព្រមទាំង​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បីជួយដល់កិច្ចការសង្គមជាតិ និង សកម្មភាពមនុស្សធម៌អស់ជាច្រើនរាប់មិនអស់ទើប​ធ្វើអោយ​ពួកគេ​ទាំង​ពីរទទួលបានការគោរពបែបនេះ។