ខ្សែបម្រើ-ប្រយុទ្ធស្លាប Gareth Bale ចង់អោយក្រុមអធិរាជស Real Madrid បញ្ចប់តួនាទីគ្រូបង្វឹក Zinedine Zidane ខណៈពេលនេះមានប្រភពពត៌មាននៅអេស្បាញបានចុះផ្សាយបន្តបន្ទាប់ថា មិត្តរួមក្រុមកីឡាករអន្តរជាតិវេល គឺ Vinicius Jr ក៏បានសម្តែងការយល់ឃើញដូចគ្នាលើករណី គ្រូបង្វឹកបារាំងរូបនេះផងដែរ។

ប្រភពពត៌មានពី Don Balon បានចុះផ្សាយថា កាលពីខែសីហា Bale ស្ទើរតែផ្លាស់ទៅកាន់ក្លឹបនៅលីកកំពូលចិន Super League (CSL) Jiangsu Suning ស្របពេល Dani Ceballos បានចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើង រីឯខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr. ត្រូវបានក្រុមដាក់បញ្ចូលអោយរូបគេទៅលេងនៅឈុតទី២ របស់ក្រុម(Real Madrid Castila)បើទោះបីជារដូវកាល ២០១៨-១៩ បានបង្ហាញទម្រង់លេងល្អក៏ដោយ។

ក្រោយពីផែនការណ៏ផ្លាស់ទៅកាន់ប្រទេសចិបរាជ័យ Bale បានបង្ហាញទម្រង់លេងល្អ ក្នុងយុទ្ធនាការថ្មីរបស់ Real Madrid ឆ្នាំ២០១៩-២០២០ និងរកគ្រាប់បាល់ ២គ្រាប់ក្នុងការប្រកួតចំនួន ៣ លើក ស្របពេល Vinicius Jr ក៏បានចូលលេងក្នុងនាមកីឡាករបម្រុងឈុតធំបាន ២ប្រកួតនៅរដូវកាលថ្មីនេះ។

បើទោះបីជាមានឪកាសចូលលេងប៉ុន្តែប្រភពពីទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញខាងលើបានចុះផ្សាយថា កីឡាករទាំងពីររូបនេះបង្ហាញពីចេតនា មិនចង់ប្រឈមនិងពេលវេលាដ៏លំបាកខាងលើនេះដរាបណាមិនទាន់មានការសម្រេចចិត្តណាមួយពីអនាគតរបស់ពួកគេ ស្របពេលតួនាទីរបស់លោក Zinedine Zidane កំពុងប្រឈមហានិភ័យបាត់បង់តួនាទីក្រោយដឹកនាំក្រុមសម្រាប់យុទ្ធនាការរដូវកាលថ្មីមិនបានល្អនោះទេ។