គ្រាប់បាល់របស់ Jannik Vestergaard ជួយឲ្យ Southampton រកបាន១ពិន្ទុដោយមានគ្នាត្រឹម១០នាក់ ក្រោយការទាត់បាល់បញ្ចូលទីដ៏ល្អឥតខ្ចោះរបស់ Daniel James សម្រាប់ក្រុមបិសាចក្រហម ហើយខ្សែការពារ Kevin Danso របស់ Southampton ត្រូវបណ្ដេញចេញពីការប្រកួត។
ការប្រកួតរវាងក្រុម Southampton និង Man.United បន្ទាប់ពីគ្រាប់បាល់តែតវាយបកតាមស្មើនៅនាទីទី៥៨ របស់កីឡាករ Jannik Vestergaard បានជួយឲ្យម្ចាស់ផ្ទះមុនពេលសល់គ្នាតែ ១០នាក់ ទទួលបាន ១ពិន្ទុក្នុងទឹកដីខ្លួនឯង ក្រោយពេលក្រុមភ្ញៀវបិសាចក្រហម Manchester United ខ្សែបម្រើ Daniel James ស៊ុតបញ្ចូលទីយ៉ាងល្អនាំមុខមុន នៅនាទីទី១០ និងជាគ្រាប់បាល់ទី៣ នៅ Premier League ក្នុងការបង្ហាញខ្លួនចំនួន ៤លើកសម្រាប់ខ្សែបម្រើសញ្ជាតិវេលអាយុ ២១ឆ្នាំរូបនេះ។
សារព័ត៌មាន Express បានរាយការណ៍ថាអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមមិនសប្បាយចិត្តនឹងជម្រើ១១នាក់ដែល Solskjaer រៀបចំឲ្យ Mason Greenwood អង្គុយកៅអីបម្រុងបើទោះជាគ្មានវត្តមាន Anthony Martial។ អ្នកគាំទ្រសរសេរនៅលើ Twitter ថា “Ole Solskjaer គ្រូបង្វឹកន័រវែស ឈ្នះ៣ក្នុងចំណោម១៦ប្រកួតគឺល្មមគ្រប់គ្រាន់ឲ្យគេដេញចោល បើនៅក្លឹបផ្សេង”។
មានវីដេអូ: