ខ្សែការពារជើងចាស់ Nacho Monreal ទោះបីជាបានបង្ហាញខ្លួននៅក្របខណ្ឌលីកកំពូល​អង់គ្លេស​រដូវកាល​ថ្មីទាំង ៣ ប្រកួតសម្រាប់ក្រុមយ៉ាងណាក្តីទីបំផុតរូបគេបានវិល ត្រឡប់ ទៅអេស្បាញវិញដើម្បី​បន្តអាជីពរបស់​ខ្លួនបន្តទៀត ។

Monreal បានចាកចេញពីក្រុម Arsenal ក្រោយពីចូលរួមបាន៦ រដូវកាលដើម្បីចុះកុងត្រារយៈពេល ២ ឆ្នាំ​ជាមួយ Real Sociedad ។
ក្រោយចាញ់ហង្សក្រហម Liverpool ក្នុងលទ្ធផល ៣ទល់និង១ កាលពីសប្តាហ៏មុន កីឡាករវ័យ ៣៣ ឆ្នាំរូប​នេះ​ត្រូវបានគ្រូបង្វឹកលោក Unai Emery អនុញ្ញាតិអោយកីឡាករអន្តរជាតិអេស្បាញរូបនេះ​ចាកចេញ​ពីក្លឹប​បាន​។

ខ្សែការពារដែលមានបទពិសោធន៍និងមានសមត្ថភាព Monreal បានផ្លាស់មកក្លឹបមានមូលដ្ឋាន​នៅភាគ​ខាង​ជើង​ទី​ក្រុង​ឡុងពីក្រុម Malaga កាលពីខែមករាឆ្នាំ ២០១៣ និងបង្ហាញខ្លួនសរុប ២៥០ ដងគ្រប់ក្របខណ្ឌប្រកួត ដោយ​​ស៊ុតបញ្ចូលទីបាន ១០ គ្រាប់។