ខណៈ Real Madrid និង Barcelona បានជាប់គាំងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Neymar ពីក្រុម PSG ពេល​នេះគេហទំព័រ FOX Sports Asia និងបង្ហាញជូន មូលហេតុសំខាន់បី ដែលក្រុមអធិរាជស Real Madrid គួរចុះ​ហត្ថ​លេខានាំយក Neymar មកកាន់ទឹកដី Santiago Bernabeu មុនពេលទីផ្សារដោះដូររដូវកាលថ្មី ២០១៩ -២០២០ និងបិទនៅពេល១អាទិត្យទៀតនោះ។

១.មកជួយ Eden Hazard
បរាជ័យក្នុងលទ្ធផល ៧-២ ជាមួយ ក្រុម Atletico Madrid ក្នុងការប្រកួតត្រៀមបើករដូវកាលមិនមែនជា​​សញ្ញា​ល្អសម្រាប់គ្រូបង្វឹក Zinidine Zidane នោះទេ។ Eden Hazardបានខិតខំបំពេញ​ការតព្វកិច្ច​ជាច្រើន​ប៉ុន្តែ​បាន​ត្រឹមរកបាន១គ្រាប់ប៉ុណ្ណោះ ក្នុង​ការ​ប្រកួតមិត្តតភាពជាមួយក្រុម Salzburg មុនពេលអវត្តមានសម្រាប់​ការ​ប្រកួត​​​បើក​រដូវកាលថ្មីដែល ​Real Madrid បានត្រឹមស្មើជាមួយ​ Valladolid ។យ៉ាងណាមិញ Neymar ត្រូវ​បាន​មើល​ឃើញថាគឺជាកំលាំង​យ៉ាង​សំខាន់​​សម្រាប់គាំទ្រ ដល់តំបន់​ប្រយុ​ទ្ធ​​ដើម្បីចាប់ដៃគូជាមួយ Hazard ពេល​ដែល​​រូប​គេ​វិលត្រលប់ពីសម្រាក​ព្យា​បាល​របួសជាសះស្បើយឡើងវិញបាន ។

២.មានកម្លាំងប្រយុទ្ធគ្រប់គ្រាន់ដើម្បីប្រជែង Barcelona
ក្រោយការមកដល់របស់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ក្រុមBarcelona បន្ថែមទៅដោយ កីឡាករមានទេពកោសល្យស្រាប់ដូចជាៈ Lionel Messi, Dembele និង Suarez ដើម្បីអុកឡុកសៃវៀន La Liga ។តែផ្ទុយទៅវិញ Real Madrid មានតែ Hazard ខណៈ Gareth Bale និង Karim Benzema​ ទោះ​បីមានបទពិសោធន៏ប្រយុទ្ធច្រើនតែហាក់ដូចជាមានអាយុច្រើនបន្តិច។ ដូច្នេះការចុះហត្ថលេខានាំយក Neymar មានន័យថាក្រុមនិងអាចបង្គ្រប់ធនធានតំបន់ប្រយុទ្ធគ្រប់គ្រាន់ដើម្បីតស៊ូជាមួយគូប្រជែងដ៏សំខាន់មានជូចជា Barcelona នេះ ជា​ដើម​បាន។

៣.ជំនួសតួនាទី Ronaldo
ផលប៉ះពាល់ក្រោយការ ចាកចេញរបស់រ៉ូណាល់នៅតែបន្តមកដល់សព្វថ្ងៃ ក្រោយពីក្រុមបានចំណាយ​ប្រាក់​ជាច្រើន​នៅរដូវកាលថ្មីនេះនៅតែមិនទាន់ស្វែងរកឃើញ កីឡាករ មានសមត្ថភាពសក្តិសម​មក​ជំនួស​​រូបគេ បាន ។ បើទោះបីជាសមាជិកថ្មី Hazard គឺហាក់នៅមិនទាន់បង្ហាញសញ្ញាថាអាចបំពេញកាតព្វកិច្ច​នេះ​បាន​នៅ ឡើយ ដែរ។

ប៉ុន្តែសម្រាប់ Neymar វិញគឺពិតជាកីឡាករ ដែលក្លឹបកំពុងស្វែងរក​នាពេលពេល​បច្ចុប្បន្ន​ដោយ​ផ្អែកលើ ទេពកោសល្យ&សមត្ថភាព និង បទពិសោធន៏។