Romelu Lukaku បានរួមចំណែកស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Serie A ជាមួយក្រុម Inter Milan ខណៈដែលពួកគេបានផ្តួលក្រុមភ្ញៀវ Leece ដែលនៅសល់អ្នកលេងតែ ១០នាក់កាលពីថ្ងៃច័ន្ទទី២៦ សីហា ២០១៩ក្នុងលទ្ធផល ៤:0។

ខ្សែប្រយុទ្ធសញ្ជាតិ បែល ហ្ស៊ិក វ័យ ២៦ឆ្នាំរូបនេះ ត្រូវបានក្លឹបចំណាយទឹកប្រាក់ ៨០លានអឺរ៉ូ (៧៤ លានផោន) ចុះហត្ថលេខានាំយកពីក្លិប Manchester United កាលពីថ្ងៃទី៨ ខែសីហា ធ្វើបានសម្រេចគ្រាប់បាល់ទី៣ នៅនាទីទី៦០។កីឡាករ Marcelo Brozovic និង Stefano Sensi មានឪកាសរកបានគ្រាប់បាល់នាំមុខមុនអោយក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-០ ស្របពេល Antonio Candreva បន្ថែមគ្រាប់បាល់ទី៤ ក្រោយពីកកីឡាករ Diego farias របស់ Leece ត្រូវបានបណ្តេញចេញ។

Lukaku មានកំនត់ត្រារកបាន ៤២គ្រាប់ក្នុងការបង្ហាញខ្លួន ៩៦ប្រកួតសម្រាប់ Man.United ក្រោយ ផ្លាស់មកពីក្រុម Everton ក្នុងតម្លៃ ៧៥លានផោនកាលពីខែកក្កដា ឆ្នាំ២០១៧ បានសម្រេចរកបានគ្រាប់បាល់ លើកទី១ សម្រាប់ក្លឹបអាជីពចុងក្រោយក្នុងចំណោមក្លឹបទាំង៤ កន្លងមក។

មានវីដេអូ: