París Saint-Germain (PSG) កំពុងផ្តោតការចាប់អារម្មណ៏ចង់បានខ្សែប្រយុទ្ធ Wilfried Zaha របស់ Crystal Crystal ដើម្បីជំនួសកន្លែងរបស់ Neymar ដោយយោងតាម Sunday Mirror បានចុះផ្សាយ។ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានត្រៀមជាស្រេចក្នុងការផ្តល់ជូនសំណើរ ១០០ លានផោន (១១០ លានដុល្លារ) ដើម្បី​នាំ​យក​កីឡា​ករ​អន្តរជាតិកូឌីវ័ររូបនេះមកកាន់ក្របខណ្ឌ Ligue១ ។

ម្ចាស់ជើង​​ឯក Ligue១ PSG នៅតែមិនទាន់ប្រាកដចិត្តថា Neymar នឹងបន្តនៅជាមួយពួកគេ មុនពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវបិទ​នៅថ្ងៃទី ២ ខែកញ្ញា​ខណៈ​ក្លឹបយក្សអេស្បាញ Barcelona និង Real Madrid នៅចិញ្ចឹម​ចិត្ត​ចង់បានកីឡាករអន្តរជាតិ​ប្រេស៊ីល​រូបនេះ មករួមក្រុមរបស់ខ្លួន។ ប្រភពដដែលបន្តថា PSG នឹងបញ្ជូន​ភ្នាក់​ងារទៅកាន់ទីក្រុងឡុង នៅសប្តាហ៍ក្រោយ​ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ Zaha ។

Arsenal, Everton និង Borussia Dortmund សុទ្ធតែជាក្រុមដែលបរាជ័យក្នុងការនាំយក អតីត​ខ្សែ​ប្រយុទ្ធ​ Man.United រូបនេះមករួមក្រុមកាលពីរដូវក្តៅបន្ទាប់ពីក្រុមស្ទាំងខៀវ Crystal Palacce បាន បដិសេធ សំណើរ​របស់​ពួកគេ ប៉ុន្តែអ្វីដែលជារឿងស្មុគស្មាញនោះគឺ ទីផ្សារដោះដូរកីឡាករ​បានបិទ​រួចទៅ​ហើយ​សម្រាប់​ក្រប​ខ័ណ្ឌ Premier League ដូច្នេះលក្ខណ្ឌព្រមព្រៀងអាចនិងកើតមានឡើងបានតែត្រូវរង់ចាំរហូតដល់​​​ទីផ្សារ​ដោះដូរ​កីឡា​ករនិងបើកនៅថ្ងៃ១មករា ២០២០ខាងមុខ។