ក្រុម Aston Villa រកបាន៣ពិន្ទុជាលើកដំបូងរបស់ខ្លួនសម្រាប់ក្របខណ្ឌ Premier League នៃរដូវកាល២០១៩-២០២០សម្រាប់ការប្រកួតសប្តាហ៏ទី៣កាលពីយប់ថ្ងៃសុក្រទី ២៤ សីហា ២០១៩ ខណៈដែលគ្រាប់បាល់ជ័យជំនះ២គ្រាប់របស់ពួកគេរកបានដោយកីឡាករ Wesley នៅនាទីទី២១ និង Anwar El Ghazi នៅនាទីទី៩០+៥បានផ្តល់ឱ្យពួកគេនូវជ័យជំនះលើក្រុមភ្ញៀវ Everton ។
កីឡាករប្រេស៊ីល Wesley ដែលបានមកពី Club Bruges ក្នុងតម្លៃកំណត់ត្រាក្លឹប បានបង្កើតឪកាសរកគ្រាប់បាល់ដំបូងនៅក្របខណ្ឌបាល់ទាត់ អង់គ្លេសក្រោយការបញ្ចូនបាល់ដាច់មាត់ ពីកីឡាករ Jota ។
El Ghazi ធ្វើបានសម្រេចគ្រាប់បាល់ទី២ John McGinn ហើយបញ្ចូនបាល់ផុតដៃអ្នកចាំទីអង់គ្លេស Jordan Pickford ដើម្បីសម្រេចគ្រាប់បាល់ទី២ជិតបញ្ចប់ការប្រកួតតង់ទី២។លទ្ធផលនេះ ជួយអោយក្រុមរបស់លោក Dean Smit ឈរនៅលេខរៀងទី១១ ក្នុងតារាង ។ សម្រាប់ក្រុមរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Marco Silva វិញគឺកូនក្រុម Alex Iwobi និង Theo Walcott អតីតកីឡាករ Arsenal ទាំងពីររូបព្យាយាមវាយបកតាមស្មើវិញតែមិនមានសំណាងទាំងពីរលើក។