Jadon Sancho បានចុះកុងត្រាថ្មីបន្តជាមួយនៅជាមួយក្លឹប Dortmund ក្នុងគោលបំណងបញ្ចប់ការ​ចង់​បានពី​ក្រុម Manchester United នាពេលកន្លងមក។ខ្សែបម្រើស្លាបរបស់អង់គ្លេសបានក្លាយជា​គោល​ដៅអាទិភាព​បំផុត​ពីសំណាក់បិសាចក្រហមកាលពីរដូវក្តៅក្រោយបង្ហាញទម្រង់លេងដល់កំរិតកំពូលកាលពីរដូវកាលចាស់​។

ស្ថិតក្នុងវ័យ ១៩ ឆ្នាំ Sancho បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរយៈពេលរហូត​ដល់ឆ្នាំ២០២២​បន្តនៅជា​មួយ​​ក្រុម Dortmund ជាមួយនឹកប្រាក់ពលកម្មនឿយហត់កើនដល់ ១៩០,០០០ ផោនក្នុងមួយសប្តាហ៍​មាន​ន័យ​ថា​ទំហំ​ទឹកប្រាក់​កើនទ្វេដងលើកិច្ចសន្យាចាស់​ ដែលមានត្រឹមតែ៧៥.០០០០ ផោន និងធ្វើអោយតម្លៃ​ខួនរបស់គេកើនដល់១៤៥លានផោននិងជាប់ជាកីឡាករមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់ យោងតាម CIES Football Observatory បានចុះផ្សាយ ។

Sancho ទទួលបានសំណើរផ្តល់ជូនថ្មីនេះក្រោយពីរូបគេ​បាន​បដិសេធមិនចាក​ចេញ​ពីក្រុម នៅលីក​កំពូល ​Bundesliga ទោះ​បីជាមានក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុប​ចាប់​អារម្មណ៏​​ចង់បានខ្លាំង​រួម​ទាំង​​អតីត​ក្រុម​Man.City និង Paris Saint-Germain ផងដែរនោះ ។ Sancho ក៏នៅតែបានបង្ហាញទម្រង់លេងល្អគឺស៊ុតបញ្ចូលទីបាន១គ្រាប់​និងចែក​បាល់អោយមិត្តរួមក្រុមផ្តួល Bayern Munich នៅក្នុងព្រឹត្តិការណ៍ German Super Cup ពានបើករដូវកាល​ Bundesliga រដូវកាល ថ្មី ២០១៩-២០២០នេះ។