Zinedine Zidane បាននិយាយថាកូនក្រុមរបស់លោកគឺ Gareth Bale នឹងស្ថិតនៅបន្តលេងក្នុងក្លឹប Real Madrid បន្តទៀតបន្ទាប់ពី កីឡាករអន្តរជាតិវេលស៍រូបនេះបានបង្កើតឪកាសបើកឆាកក្របខណ្ឌ LaLiga អោយ​មិត្តរួមក្រុម Karim Benzema រកបានគ្រាប់បាល់១គ្រាប់បើកឆាកនៅនាទីទី១២ក្នុងជ័យជម្នះ ៣-១ ជាមួយ Celta Vigo ។

Bale ធ្លាប់​មាន​ទំនាក់ទំនងផ្លាស់ចេញពីក្លឹប នៅរដូវក្តៅ នេះ ប៉ុន្តែ រូបគេបាន​ស្ថិត​ក្នុង​បញ្ជី​ប្រើ​ប្រាស់​សម្រាប់អ្នកចាត់​ការ​​សញ្ជាតិបារាំង Zidane ក្រោយពី Eden Hazard រងរបួស។

បន្ទាប់ពី Luka Modric ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញនៅនាទីទី៥៦​និងសល់អ្នកលេងតែ​១០​នាក់ក៏​ដោយក៏ប៉ុន្តែ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Toni Kross បានបន្ថែមគ្រាប់បាល់អោយក្រុម​អធិរាជ​ស​នាំមុខ២:0 នៅនាទីទី៦១ ខណៈ Lucas Varquez បន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៨០ ប៉ុន្តែក្រុមម្ចាស់​ផ្ទះក៏​មិនទាន់ចុះចាញ់ដោយងាយងាយនោះទេ ខណៈកីឡាករទើបផ្លាស់ចូល Iker Losada បានព្យាយាម​រក​គ្រាប់​បាល់វាយ​បក​តាម​ពីក្រោយ១គ្រាប់វិញនៅនាទីទី៩០+១ មុន​បញ្ចប់ការប្រកួត​នៅកីឡា​​​ដ្ឋាន Estadio Municipal de Balaidos។