Frank Lampard អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea បានបង្ហើបប្រាប់ខ្សែប្រយុទ្ធ Tammy Abraham ថាកុំ​បារម្ភ​និងពិបាកចិត្តអី បន្ទាប់ពីរូបគេធ្វើអោយខកខានឪកាសរកគ្រាប់បាល់ដោយការកាត់សេចក្តីប៉េណាំងទី​កា​រ​ប្រកួត ពានរង្វាន់ Super Cup ក្រោមថ្វីជើង Liverpool កាលពីថ្ងៃពុធ ។

ខ្សែប្រយុទ្ធវ័យក្មេង Abraham របស់ ក្រុម​​តោខៀវ Chelsea ធ្វើមិនបានល្អសម្រាប់គ្រាប់បាល់ទី៥ក្នុងការទាត់បាល់ប៉េណាល់ទី ហើយត្រូវបានជួយ​សង្គ្រោះ​​ដោយអ្នកចាំទី Adrian នាំអោយ Liverpool ឈ្នះពានរង្វាន់ Super Cup នេះជាលើកទី៤ ក្នុងប្រវត្តិសា​ស្រ្ត​របស់ក្លឹប។

ថ្លែងប្រាប់ទូរទស្សន៍ BT Sport Lampard ក៏បាននិយាយផងដែរថាលោករីករាយជាមួយ ទម្រង់លេងល្អ របស់ក្រុមលោកជាមួយនឹងម្ចាស់ជើងឯក Champions League និងទទួលស្គាល់ថាក្រុមរបស់ខ្លួនមិនមាន សំណាង តែបានខិតខំលេងអស់ពីកំលាំងកាយចិត្ត។ ក្រោយបរាជ័យ២ប្រកួតជាប់ៗគ្នា កន្លងមក ក្រុម Chelsea នៅ​​មានការប្រកួត៣ដងទៀត មុនពេលឈប់សម្រាកអោយកីឡាករបំពេញកាតព្វកិច្ចសម្រាប់ ក្រុមជម្រើសជាតិ​របស់​​ពួកគេរៀងៗខ្លួន។