បន្ទាប់ពីចាញ់ ៥-៤ ក្នុងលទ្ធផលបាល់ប៉េណាល់ទីក្នុងជំនួបជាមួយ Liverpool ដើម្បីដណ្តើមពានរង្វាន់ UEFA Super Cup អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Frank Lampard បានបង្ហើបឱ្យដឹងថា Jorginho និង Emerson គឺជាតួអង្គសំខាន់ក្នុងក្នុងការប្រកួតនេះ។

អ្នកទាំងពីរបានលេងចាញ់ក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ៤-០ ខណៈដែលក្នុង UEFA Super Cup Emerson លេងពេញ ៩០ នាទី រីឯ Jorginho បានប្តូរចូល​ជំនួស N’golo Kante នៅពាក់កណ្តាលតង់ទី ២ និងមានឪកាស ស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទី ១០១ ដើម្បីរកគ្រាប់បាល់តាមស្មើ ២-២ ។

ថ្លែងនៅក្នុងសន្និ​សិទ​កាសែតបន្ទាប់ពីចប់ការប្រកួតអ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេស Lampard វ័យ៤១ឆ្នាំ​រូប​នេះ​ប្រាប់ថាៈពួកគេនឿយហត់និងជួបផលលំបាកតែធ្វើបានល្អទាំងកីឡាករជម្រើស១១នាក់ដំបូង និង កីឡាករបម្រុងដែលប្តូរចូល។ តែខ្ញុំចូលចិត្តទម្រង់លេងរបស់ Jorginho និង Emerson ខ្ញុំគិតថា​ពួក​គេទាំងពីរ​លេងបានល្អ ជារួមទៅគឺ១២០នាទីតែម្តង ។