Stephanie Frappart និងក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងគេក្នុងការចូលរួមកាត់សេចក្តីជាផ្លូវការការប្រកួតពានរង្វាន់ Uefa Super Cup ជាព្រឹត្តការណ៏ដណ្តើមពានរង្វាន់រវាងក្រុមម្ចាស់ជើងឯក Champion League និងម្ចាស់ជើងឯក Uefa Cup កាលពីរដូវកាល២០១៨-២០១៩ ដែលនិងប្រព្រឹត្តទៅនៅថ្ងៃពុធទី១៤ សីហា ២០១៩នេះ នាទីក្រុងអ៊ីស្តាន់ប៊ុល ប្រទេសតួគី នាវេលាម៉ោង២ទាបភ្លឺព្រឹកថ្ងៃព្រហស្បត្ត៏ទី ១៥ សីហា ២០១៩។
មិនមែនជាការទទួលភារកិច្ចដែលរូបនាងត្រូវរ៉ាប់រងដ៏ធំបំផុតនៅពេលទទួលបន្ទុកដឹកនាំការប្រកួតរវាង Chelsea និង Liverpool នៅថ្ងៃពុធនេះទេ ព្រោះកន្លងមកអាជ្ញាកណ្តាលសញ្ជាតិបារាំងវ័យ៣៥ឆ្នាំរូបនេះធ្លាប់ជាតួអង្គកាត់សេចក្តីការប្រកួតធំៗបែបនេះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពិភពបាល់ទាត់នារីនៅខែកក្កដានិងការប្រកួត Ligue១ បារាំងចាប់តាំងពីខែមេសា២០១៩មក ។
Stephanie បានផ្តល់បទសម្ភាសន៏ ថា: យើងហ្វឹកហាត់ការងារនេះគ្រប់ពេលដូច្នេះយើងមិនមានការខ្លាចរអាទេពី ព្រោះយើងតែងតែត្រៀមខ្លួនសម្រាប់ការប្រកួតទាំងអស់។ Frappart បន្តថាជីវិតរបស់នាងបានផ្លាស់ប្តូរចាប់តាំងពីត្រូវបានតែងតាំងកាលពី ដើមខែនេះជាអាជ្ញាកណ្តាលត្រៀមកាត់សេចក្តីព្រឹត្តការណ៏ Uefa Super Cup នាពេលនេះ។