លោក Rafael Benitez បានបដិសេធការលើកឡើងរបស់នាយកប្រតិបត្តិ​និង ម្ចាស់ក្លឹបសារិកាព្រៃ Newcastle ដែលបាននិយាយថារូបលោកបានផ្លាស់ចេញពីកីឡាដ្ឋាន ទៅក្រុម Dalian Yifang ដែល​ស្ថិតក្នុងក្របខ័ណ្ឌ Chinese Super League ដោយសារតែបញ្ហាលុយជាធំបន្ទាប់ពីកិច្ចសន្យារបស់ខ្លួនបាន​ឈានដល់​ទីបញ្ចប់​កាល​ពីខែមិថុនា២០១៩កន្លងមក។ ឆ្លើយតបនិងការចោតប្រកាន់នេះអ្នកចាត់ការទូទៅ​សញ្ជា​តិ​អេស្បាញបាន​ប្រាប់​ នាយកគ្រប់គ្រងក្លឹប Newcastle United លោក Lee Charnley ពីមូលហេតុដែលរូបលោកសម្រេចចិត្ត ចាកចេញពីក្រុមនោះគឺមកពីមិនមានជំនឿចិត្តជាមួយថ្នាក់ដឹកនាំតទៅទៀត ក្រោយពីខំបំពេញកាតព្វកិច្ចអស់ រយៈពេល៣ឆ្នាំកន្លងមកនេះ។

ពីការទាមទារប្រាក់ឈ្នួល​ហួសពីសមត្ថភាពដែលក្លឹបអាចផ្តល់អោយ ហើយទីបំផុតក្លឹបក៏បាន តែងតាំងលោក Steve Bruce ជាអ្នក​បន្ត​វេនដឹកនាំ Newcastle បន្តទៀត។
អតីតអ្នក​ចាត់​អតីតគ្រូបង្វឹក Liverpool,Napoli,Real Madrid លោក Benitez បានប្រតិកម្មយ៉ាងខ្លាំងចំពោះ​ការអត្ថាធិប្បាយរបស់លោក Charnley ដោយប្រាប់ The Athletic ថា:

ខ្ញុំបានព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពជា រៀងរាល់ថ្ងៃ ជាពិសេសនៅពេលដែលក្លឹបធ្លាក់ទៅលេងនៅលីក លំដាប់ទី២ (Championship) ខ្ញុំបានបដិសេធ​សំណើរពីក្លឹបដទៃ ហើយជាសំណើរដែលមានទឹកប្រាក់ច្រើន ជាង​ក្លឹប Dalian Yifang បានផ្តល់មកខ្ញុំនៅ​ពេលនោះទៅទៀត។ផ្ទុយទៅវិញរដូវកាលថ្មីនេះគោលការរបស់ខ្ញុំគឺ ចង់ទិញចូល កីឡាករ​ដែលមានវ័យត្រឹម​២៤ឆ្នាំមករួមក្រុម ប៉ុន្តែថវិកាដែលមានទុកគឺមិនមានគ្រប់គ្រាន់។ដូច្នេះលទ្ធផលចុងក្រោយ គឺមានតែចាកចេញ។