លោក​ Lee Charnley នាយកគ្រប់គ្រងក្លឹបសារិកាព្រៃ Newcastle United បានបញ្ជាក់ប្រាប់ អោយ ដឹងថាៈ​អតីតគ្រូបង្វឹកលោក Rafael Benitez បានសម្រេចផ្លាស់ទៅដឹកនាំក្លឹបនៅលីកកំពូល ចិន CSL ជាមួយ ក្រុម​ Dalian Yifang មានហេតុផលតែមួយគត់គឺព្រោះតែលុយ បើទោះបីជាក្រុមមានមូលដ្ឋាន នៅភាគខាង ជើង​ទី​ក្រុងឡុងដ៏ចង់បន្តកិច្ចសន្យាថ្មីសម្រាប់គ្រូបង្វឹកអេស្បាញរូបនេះ តែត្រូវបដិសេធបន្ទាប់ពីកិច្ចសន្យាចាស់អស់​សុពល​​ភាព​នៅចុងខែមិថុនា ២០១៩មកម្លេះ។

លោក Benitez បានចូលមកកាន់តំណែងនៅកីឡាដ្ឋាន​ St James ’Park របស់ក្រុម Newcastle ចាប់តាំង​ពីខែមេសាឆ្នាំ ២០១៤ ធ្លាប់បានព្រលយពាក្យថាក្លឹបមិនបានជ្រើសយកទស្សនៈវិស័យដឹកនាំរបស់លោក មក​ប្រើ​ប្រាស់​ទើបអតីតគ្រូបង្វឹកហង្សក្រហម Liverpool ដ៏មានប្រជាបិ្រយភាពរូបនេះបានសម្រេចផ្លាស់ចេញ។

រីឯម្ចាស់ក្លឹប Newcastle លោក Mike Ashley ក៏ធ្លាប់បានចោទប្រកាន់លោក Benitez ពីការទាមទារប្រាក់ ឈ្នួលច្រើនលើសពីការកំនត់ និងទីបំផុតបានតែងតាំងអតីតគ្រូបង្វឹក Sunderland លោក Steve Bruce ជាគ្រូ បង្វឹកថ្មីប៉ុន្តែមិនទទួលបានលទ្ធផលផ្លែផ្កាទេក្រោយចាញ់ Arsenal ១:០នៅថ្ងៃបើកឆាកសប្តាហ៏ទី១ កាលពីថ្ងៃ​អាទិត្យ​ទី ១១​ សីហា ២០១៩នេះ។