Bale នៅតែអង្គុយ លើកៅអីបម្រុងដដែលខណៈ Real Madrid បានគ្រាប់បាល់ ២-២ ពេលប្រកួតជាមួយក្រុម Roma នៅកីឡាដ្ឋាន Stadio Olimpico មុនពេលចាញ់ការប្រកួតមិត្តភាពលើបាល់ប៉េណាល់ទី។ បន្ទាប់ពីការប្រកួតនេះលោក Zidane ក៏ត្រូវបានគេសួរអំពីការផ្លាស់ប្តូរដែលអាចកើតមានសម្រាប់ខ្សែប្រយុទ្ធ Neymar របស់ Paris Saint-Germain ប៉ុន្តែលោកបានបដិសេធមិននិយាយពីបញ្ហានេះទេ។

វាជាការប្រកួតកម្តៅសាច់ដុំលើកទី ៧ និងចុងក្រោយរបស់ Real Madrid នៅមុនការចាប់ផ្តើមនៃក្របខ័ណ្ឌ La Liga នៅចុងសប្តាហ៍ក្រោយប៉ុន្តែ Bale លេងបានតែ ៣ ដងប៉ុណ្ណោះដែលរាល់ដងគឺអង្គុយនៅកៅអីបម្រុង។ James Rodriguez ដែលត្រូវបានគេរំពឹងថានឹងចាកចេញពីទីក្រុង Madrid នៅរដូវក្តៅនេះក៏មិនត្រូវបានគេដាក់ឈ្មោះឱ្យលេងសូម្បីជាកីឡាករបម្រុងពេលប្រកួតជាមួយក្រុម Roma ដែរ។ ក្រោយមកលោក Zidane បាននិយាយថា“ Bale និង James គឺជាកីឡាកររបស់ Real Madrid ។

អ្វីៗអាចកើតឡើងរហូតដល់ថ្ងៃទី ៣១ ខែសីហាប៉ុន្តែយើងកំពុងពឹងផ្អែកលើកីឡាករទាំងអស់​ ឯចំពោះការរំពឹងទុកសម្រាប់ការនាំយក Neymar ស្របពេលដែលគេរាយការណ៍ថាចង់ចាកចេញពី PSG និងអាចចូលរួមជាមួយ Barcelona ម្ដងទៀតនោះ​ Zidane បាននិយាយថា “យើងនៅទីនេះជាមួយក្រុមដែលយើងមាន ហើយយើងកំពុងគិតអំពីរឿងនោះ” ។