លោក Lee Charnley នាយកគ្រប់គ្រងក្លឹបសារិកាព្រៃ Newcastle United បានបញ្ជាក់ប្រាប់ អោយ ដឹងថាៈអតីតគ្រូបង្វឹកលោក Rafael Benitez បានសម្រេចផ្លាស់ទៅដឹកនាំក្លឹបនៅលីកកំពូល ចិន CSL ជាមួយ ក្រុម Dalian Yifang មានហេតុផលតែមួយគត់គឺព្រោះតែលុយ បើទោះបីជាក្រុមមានមូលដ្ឋាន នៅភាគខាង ជើងទីក្រុងឡុងដ៏ចង់បន្តកិច្ចសន្យាថ្មីសម្រាប់គ្រូបង្វឹកអេស្បាញរូបនេះ តែត្រូវបដិសេធបន្ទាប់ពីកិច្ចសន្យាចាស់អស់សុពលភាពនៅចុងខែមិថុនា ២០១៩មកម្លេះ។
លោក Benitez បានចូលមកកាន់តំណែងនៅកីឡាដ្ឋាន St James ’Park របស់ក្រុម Newcastle ចាប់តាំងពីខែមេសាឆ្នាំ ២០១៤ ធ្លាប់បានព្រលយពាក្យថាក្លឹបមិនបានជ្រើសយកទស្សនៈវិស័យដឹកនាំរបស់លោក មកប្រើប្រាស់ទើបអតីតគ្រូបង្វឹកហង្សក្រហម Liverpool ដ៏មានប្រជាបិ្រយភាពរូបនេះបានសម្រេចផ្លាស់ចេញ។
រីឯម្ចាស់ក្លឹប Newcastle លោក Mike Ashley ក៏ធ្លាប់បានចោទប្រកាន់លោក Benitez ពីការទាមទារប្រាក់ ឈ្នួលច្រើនលើសពីការកំនត់ និងទីបំផុតបានតែងតាំងអតីតគ្រូបង្វឹក Sunderland លោក Steve Bruce ជាគ្រូ បង្វឹកថ្មីប៉ុន្តែមិនទទួលបានលទ្ធផលផ្លែផ្កាទេក្រោយចាញ់ Arsenal ១:០នៅថ្ងៃបើកឆាកសប្តាហ៏ទី១ កាលពីថ្ងៃអាទិត្យទី ១១ សីហា ២០១៩នេះ។